នគរបាល​ស្រុកអង្គស្នួលឃាត់​ខ្លួន​មនុស្ស​៦នាក់​ សង្ស័យ​ជាមុខ​សញ្ញា​ប្លន់យ៉ាងសកម្ម

ចែករំលែក៖

ខេត្តកណ្ដាលៈ ក្រុមជនសង្ស័យជាមុខសញ្ញាប្លន់យកម៉ូតូ៦នាក់ក្នុងចំណោមបក្ខពួក៩នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលធ្វើការបង្ក្រាបឃាត់ខ្លួន បន្ទាប់ពីពីក្រុមជនសង្ស័យខាងលើ ជិះម៉ូតូឌុបគ្នាដេញតាមម៉ូតូគេកំពុងធ្វើដំណើរ រួចធ្វើសកម្មភាពវាយប្លន់យកម៉ូតូ តែពុំបានសម្រេចនោះទេ ដោយម្ចាស់ម៉ូតូយកសោររត់គេចខ្លួនទាន់ពេល ។ ករណីខាងលើនេះនេះ បានកើតឡើងនៅវេលាម៉ោង២និង៤០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩ ផ្លូវជាតិលេខ៤ ភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្ភស្នួល ខេត្តកណ្តាល  ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យមានគ្នា៩នាក់ ចាប់ខ្លួនបាន៥នាក់ ទី១-ឈ្មោះ យ៉ុង រ័ត្ន ហៅរី ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងពិដាន ស្នាក់នៅភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ទី២-ឈ្មោះ ជា សុផានី ហៅផាន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខ
របរ កម្មករសំណង់ ទី៣-ឈ្មោះ គ្រាក់ រ៉ាន់ ហៅប៊ី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យទី២និងទី៣ស្នាក់នៅភូមិ
ត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌ
ពោធិសែនជ័យ រាជធានីភ្នំពេញ ទី៤-ឈ្មោះមុំ ប៊ុនឈីត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិទួលពង្រ សង្កាត់
ចោមចៅ១ ខណ្ឌពោធិ សែនជ័យ
រាជធានីភ្នំពេញ ទី៥-ឈ្មោះ សេង គឹមសៀវភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ
ព្រូឡាន ស្នាក់នៅភូមិតាកេរ្តិ សង្កាត់កំបូលខណ្ឌពោធិសែនជ័យ រាជធានី
ភ្នំពេញ ។ ចំណែកជនសង្ស័យ៤នាក់ទៀតរត់គេចខ្លួន ទី១-ឈ្មោះ ឡុក ភេទប្រុសអាយុ២២ឆ្នាំ
ទី២-ឈ្មោះ និត ភេទប្រុស អាយុ២២ឆ្នាំ
។ ជនសង្ស័យទី១និងទី២ ស្នាក់នៅម្តុំកាណាឌីយ៉ា សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានី
និង២នាក់ទៀតពុំស្គាល់អត្តសញ្ញាណ ។ចំណែកជនរងគ្រោះមានគ្នា២នាក់ពុំទាន់ស្គាល់អត្តសញ្ញាណ ។
ក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើនេះផងដែរ សមត្ថកិច្ច ធ្វការដកហូតបានមាន៖
១-ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី ឆ្នាំ២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1N-1728 ២-ម៉ូតូម៉ាកសង់បុិច ពណ៌ក្រហម
ពាក់ស្លាកលេខ ភ្នំពេញ1CB-2380 ៣-ម៉ូតូម៉ាកសង់បុិចពណ៌ ខ្មៅពាក់ស្លាកលេខកំពត1F-0106 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព , បំណែកក្បាំងម៉ូតូនិងស្តុប១ចំនួនជារបស់ជនរងគ្រោះ និងទូរស័ព្ទចំនួន៣គ្រឿង ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យខាងលើ បានជិះម៉ូតូ៣គ្រឿង  ចេញពីរង្វង់មូលចោមចៅ3 តាមបណ្តោយផ្លូវជាតិលេខ៤ លុះមកដល់ចំណុចកើត
ហេតុ បានឃើញជនរងគ្រោះ២នាក់
ភេទប្រុស កំពុងជិះម៉ូតូ ភ្លាមនោះ ជន
សង្ស័យក៏ជិះម៉ូតូដេញតាម រួចធ្វើសកម្មភាពស្ទាក់វាយនិងខ្សែក្រវាត់ បណ្តាលឲ្យម៉ូតូជនរងគ្រោះដួល ដោយភ័យខ្លាចពេក ជនរងគ្រោះ បានដកសោចេញពីម៉ូតូ រួចរត់គេចខ្លួន រីឯជនសង្ស័យវិញ យកម៉ូតូមិនបាន ខឹងក៏យក
ដុំថ្មមកគុបលើម៉ូតូជនរងគ្រោះ បណ្តាលឲ្យបែកផ្នែកខាងមុខ  ទើបជិះរត់គេចខ្លួន ។
ក្រោយពីមានហេតុការណ៍កើតឡើង ប្រជាពលរដ្ឋជិតខាង បានរាយការណ៍មកនគរបាលប៉ុស្តិ៍ពើក ភ្លាមនោះកម្លាំងប៉ុស្តិ៍ពើក ក៏ធ្វើការសហការជាមួយកម្លាំងប៉ុស្តិ៍បែកចាន ធ្វើការ ពួនស្ទាក់ រហូតឃាត់បាននៅ
ចំណុចឃុំបែចាន ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះយ៉ុង រ័ត្ន ហៅ រី បានសារភាពថា ខ្លួនធ្លាប់ធ្វើសក្មភាពចំនួន៣លើក ទី១-នៅ
ម្តុំផ្សារឯករាជ ចោមចៅ យកបានម៉ូតូ
០១៧មួយគ្រឿង រួចយកទៅបញ្ចាំនៅឃ្លាំងរំសេវបានប្រាក់ចំនួន៦០០ដុល្លារ លើក
ទី២-នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង
ប្រហែល៣ភ្លឺ វាយយកម៉ូតូសង់០១៨
មួយគ្រឿង នៅជិតបែកចាន ហើយយកទៅបញ្ចាំបានលុយ៦០០ដុល្លារ លើកទី៣ ខ្លួនជាអ្នកយកខ្សែក្រវាត់ វាយទៅលើជន
រងគ្រោះ៣ខ្សែក្រវាត់ បណ្តាលឲ្យដួលត្រូវជនរងគ្រោះដកសោរ រត់ យកមិនបានសំរេច ទើបឈ្មោះ និត និងឈ្មោះ ឡុក យកដុំថ្មគុបលើ ម៉ូតូ ហើយជិះរត់គេច តែត្រូវសមត្ថកិច្ចឃាត់បាន។
ករណីនេះកម្លាំងជំនាញ កំពុងកសាងសំណុំរឿង និងបន្ត ចាត់ការតាមនីតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print