ជនបាញ់ប្រហារនៅញ៉ូវហ្សឺឡែន រងការចោទប្រកាន់ដល់ ​៩២បទល្មើសផ្សេងៗពីគ្នា

ចែករំលែក៖

ជនបាញ់ប្រហារនៅក្នុងព្រះវិហារប្រទេសញ៉ូវហ្សឺឡែន កាលពីខែមីនាកន្លងមក រងការចោទប្រកាន់៩២បទល្មើសផ្សេងៗគ្នា ។ ប៉ុន្តែមកទល់ពេលនេះ ជនដៃដល់ មិនទាន់សារភាព ទទួលស្គាល់ពីទោសកំហុសរបស់ខ្លួនប្រព្រឹត្តនៅឡើយ​។

ជនដៃដល់ឈ្មោះ ប្រែនតុន តារ៉ែន (Brenton Tarrant) ដែលបានបាញ់ប្រហារ នៅក្នុងព្រះវិហារ Christchurch ប្រទេសនូវ៉ែលសេឡង់ដ៍ (News Zealand) ត្រូវបានបញ្ជូនកាន់តុលាការ នៅព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ។ ប៉ុន្ដែជនដៃដល់មិនព្រមសារភាព ឬទទួលនូវទោសកំហុសរបស់ខ្លួន នៅក្នុងសវនាការនោះឡើយ។

ជនដៃដល់ ជាពលរដ្ឋអូស្ត្រាលី មានអាយុ២៩ឆ្នាំ បានរងការចោទប្រកាន់ពីបទ «សម្លាប់មនុស្ស» ដោយការបាញ់ប្រហារទៅលើព្រះវិហារ ចំនួនពីរកន្លែង នៅក្នុងទីក្រុង Christchurch កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដោយបានសម្លាប់មនុស្សចំនួន៥០នាក់ និងរាប់សិបនាក់រងរបួស។

លោកចៅក្រម Cameron Mander បានបញ្ជាក់ថា សវនាការកាត់ក្តីបន្ដលើសំណុំរឿងនេះ នឹងធ្វើ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។ លោកចៅក្រម បានបញ្ជាក់ទៀតថា តុលាការកំពុងតែខិតខំ ដើម្បីកាត់ក្តី ក្នុងរយៈពេល១ឆ្នាំ ក្រោយពេលកើតហេតុ ។ ប៉ុន្តែរឿងក្តីមួយនេះ មានការស្មុគ្រស្មាញយ៉ាងខ្លាំង ហើយត្រូវការពេលវេលាបន្ថែមទៀត ដើម្បីស្រាវជ្រាវ និងស៊ើបអង្កេតទៅលើសំណុំរឿងនេះ។

ជនជាប់ចោទ Brenton Tarrant ប្រឈមនឹងការចោទប្រកាន់ចំនួន៩២បទល្មើសផ្សេងគ្នា ក្នុងនោះមានការប៉ុនប៉ងសម្លាប់មនុស្ស និងភេរវកម្មផងដែរ។ នៅពេលនេះ កម្លាំងសន្តិសុខរបស់ប្រទេសនេះ បានយាមការពារយ៉ាងតឹងរឹងបំផុតទៅលើជនជាប់ចោទរូបនេះ ដោយសារខ្លាចគេធ្វើអត្តឃាត មុនពេលសវនាការកាត់ដំណើរការ។ នេះជារឿងក្តីដ៏សំខាន់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ៥០នាក់ស្លាប់ ដោយស្នាដៃរបស់ Brenton Tarrant ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print