ខេត្តរតនគីរី៖ ជនសង្ស័យបីនាក់ត្រូវបានកម្លាំងនគរបាល ផែនការងារប្រឆាំងគ្រឿងញៀន ធ្វើការបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ការបង្ក្រាបករណីគ្រឿងញៀននោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៦.៣០នាទីថ្ងៃសៅរ៍ ១៣ កើត ខែជេស្ឋ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នៅចំណុចបន្ទុប់ជួលរបស់ជនសង្ស័យ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ការចុះបង្ក្រាបនោះសម្របសម្រួលពី លោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរីផងដែរ។
ប្រភពពីនគបាលការិល័យប្រឆាំងគ្រឿងញៀនបានឱ្យដឹងថាជនសង្ស័យទាំងបីនាក់នេះ៖ ទី១.ឈ្មោះ ឆុន លឹមហេង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
ទី២.ឈ្មោះគឹម ស្រៀង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។
ទី៣.ឈ្មោះយិន ស្រីនិច្ច ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបមិនពិតប្រាកដ។
ប្រភពបន្តថា ក្រោយពីបានឃាត់ខ្លួនកម្លាំងជំនាញបានធ្វើការឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០២កញ្ចប់ ជញ្ជីញថ្លឹងថ្នាំញៀន០១គ្រឿង ថងច្រកថ្នាំញៀនមួយចំនួន និងសម្ភារៈសេពមួយចំនួនទៀតផងដែរ។
ហើយការចុះបង្ក្រាបនេាះកម្លាំងជំនាញបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុងនិងប៉ុសិ៍្តរដ្ឋបាលដង្កាត់កាចាញបន្តធ្វើការឆែកឆេរផ្ទះជនសង្ស័យមួយកន្លែងទៀត ស្ថិតក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរីបានរកឃើញ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០២កញ្ចប់ទៀត ជញ្ជីញ០២គ្រឿង ថងច្រកថ្នាំញៀនមួយចំនួនធំ និងសម្ភារៈមួយចំនួនផ្សេងទៀត។
ជនសង្ស័យទាំងបីនាក់ខាងលើបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង០៣នាក់។
វត្ថុតាងរឹបអូសបានរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ ទម្ងន់៤៨.២៨ក្រាមទាំងសំបកថង់ជញ្ជីញថ្លឹងថ្នាំញៀន០៣គ្រឿងទូរស័ព្ទ០១គ្រឿងម៉ូតូ០២គ្រឿងរថយន្ត០១គឿងលុយខ្មែរ២០០,០០០រៀលថង់ច្រកថ្នាំញៀនមួយចំនួនធំនិងសម្ភារៈសេពថ្នាំញៀនមួយចំនួនទៀត។
ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕
ដោយ ជីវន្ត័