ព្រឹកថ្ងៃអាទិត្យនេះ លោក ចាន់ យុត្ថា បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលរបស់ប្រជាជន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃអាទិត្យ ១៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងសហការី បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលនៅក្នុងខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសចុះពិនិត្យការងារនាពេលនោះ លោករដ្ឋលេខាធិការ បានធ្វើការណែនាំបន្ថែមដល់លោកប្រធានមន្ទីរ ត្រូវបន្តយកចិត្តទុកដាក់តាមដានលើស្ថានភាពបង្កបង្កើនផលស្រូវវស្សារបស់បងប្អូនប្រជាកសិករ បើទោះបីជាពេលនេះពុំទាន់មានការប្រឈមក្តី។ ដោយឡែកចំពោះអាងទឹកត្រពាំងថ្ម ដែលមកដល់ពេលនេះ ធារទឹកទើបនឹងកើនឡើងបានប្រមាណ ៣០ លានម៉ែត្រគូបប៉ុណ្ណោះ ដូចនេះ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់លោករដ្ឋមន្ត្រី នូវការបង្វែរទឹកពីខេត្តឧត្តរមានជ័យមកបំពេញអាងនេះបន្ថែមទៀត។ ទន្ទឹមនឹងនេះ បណ្ដាអាងទឹកមួយចំនួនដែលនៅផ្នែកខាងលើអាងត្រពាំងថ្ម ដូចជាអាងទឹកតាម៉េង អាងទឹកពន្លៃ ដែលមានទឹកពេញៗទៅហើយនោះ ក៏ត្រូវបង្វែរមួយចំនួនបញ្ចូលមកអាងត្រពាំងថ្មបន្ថែមដែរ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print