ប្រទះឃើញសពដេកស្លាប់នៅវាលស្រែក្នុងសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ពលរដ្ឋបានរាយការណ៍ថាប្រទះឃើញសាកសពដេកស្លាប់នៅចំណុចវាលស្រែស្ថិតនៅភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ពលរដ្ឋបន្តថា ប្រទះឃើញនៅថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០។ សាកសពជាបុរស ស្លៀកខោជើងខ្លីសាច់គគីរ ពាក់អាវដៃវែងពណ៍ទឹកបុិចចាស់ អាយុប្រហែល៤០ឆ្នាំ​ មិនស្គាល់អត្តសញ្ញាណដេកស្លាប់នៅចំណុចវាលស្រែស្ថិតនៅភូមិជ្រួយ សង្កាត់វិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ក្រោយទទួលបានពត័មាននេះ កំលាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសួង សហការជា មួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ វិហារលួង និង​ ជំនាញការិយាល័យបច្ចេក ទេសនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និង​គ្រូពេទ្យជំនាញ បានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យលើសាកសព(ពុំមានស្លាកស្នាមអ្វីទេ) សាកសពមានសភាពស្អុយរ ស្លាប់រយះពេល២ ទៅ៣ ថ្ងៃហើយ​ និង​មានដបទឹក​សុទ្ធ​ក្នុងដបមានទឹកពណ៍សនៅក្បែរសាកសព។ សាកសពខាងលើពុំទាន់រកឃើញអត្តសញ្ញាណទេ ។

បច្ចុប្បន្ន សពយកទៅរក្សាទុកនៅឈាប្បន ដ្ឋាន វត្ដវិហារទន្ទឹម៕

...

ដោយ ៖វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print