ពលរដ្ឋប្រទះឃើញគ្រាប់B៤០ចំនួនបួនគ្រាប់និងគ្រាប់DKចំនួនមួយគ្រាប់នៅក្បែរសាលារៀន សង្ស័យមានចេតនាបង្កៃ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០១៩​នេះមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យខណៈពួកគាត់ប្រទះឃើញគ្រាប់បេ៤០និងគ្រាប់ដេការសរុបចំនួន៥ថ្មីស្រឡាងទើបបកចេញពីកេះ ដាក់ទំរាបនៅក្នុងរណ្ដៅ ស្រោបដោយជាតិរំសេវចំហេះ ក្នុងគោលបំណងដុតបំផ្ទុះនៅខាងក្រោយសាលារៀនអនុវិទ្យាល័យរួតចំប៉ី ក្នុងសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យ។

ប្រជាពលរដ្ឋបានអោយដឹងថា៖ នៅពេលពួកគាត់បានប្រទះឃើញគ្រាប់បេនិងគ្រាប់ដេកាខាងលើបានដាក់ទំរាបគ្នានៅក្នុងរណ្ដៅនៅក្បែភូមិនិងសាលារៀនពួកគាត់ប្រញ៉ាប់ប្រញ៉ាល់រាយការណ៍ជូនសមត្ថកិច្ចនិងជំនាញ អោយចុះមកពិនិត្យនិងប្រមូលយកទៅរក្សារទុក។

សមត្ថកិច្ចបានអោយដឹងថា៖ គ្រាប់ដែលប្រជាពលរដ្ឋប្រទះឃើញខាងលើ ចំនួន៥គ្រាប់រួមមាន​ គ្រាប់ដេ(B៤០)​ចំនួនបួនគ្រាប់ផលិតនៅប្រទេសសូវៀត និងគ្រាប់ដេកា(DK)​ចំនួន១គ្រប់ ដែលកប់ក្នុងរណ្ដៅនិងចាក់រំសេវ ឃ្លាតចម្ងាយពីគ្នា១០០ម៉ែត្រ ស្ថិតនៅខាងក្រោយសាលាអនុវិទ្យល័យរួតចំប៉ីភូមិរួតចំប៉ីសង្កាត់អូរស្មាច់។

ក្រោយសមត្ថកិច្ចជំនាញធ្វើការប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលជនមិនស្គាល់មុខបានយកទៅបង្កៃក្នុងគោលបំណងមិនល្អត្រូវបានសមត្ថកិច្ចយកទៅរក្សារទុក នៅទីកន្លែងមានសុវត្ថិភាពរួចរាល់ហើយ។ សមត្ថកិច្ចនិងបន្តរស្វែងរកជនសង្ស័យដែលបានរៀបផែនការដាក់បង្កៃគ្រាប់ទាំងនោះយកមកផ្ដន្ទាទាទោសទៅតាមច្បាប់៕

...

ដោយ៖ ប៉ែន​ នួន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print