ខេត្តកំពង់ស្ពឺៈមានករណី ក្រុមចោរប្រដាប់អាវុធ បានចូលទៅបាញ់ប្លន់អាជីវករ លក់មាស នៅផ្សារតាឡាត់ ស្ថិតនៅឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅវេលាម៉ោងប្រមាណ១១ ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥នេះ។ ព័ត៍មានបឋម ជំហានដំបូង ក្រមចោរយកអស់ផ្លាទីន ជាង២០តម្លឹងគេចខ្លួនបាត់។
សមត្ថកិច្ចបានរាយការណ៏មុននេះ ថាជនរងគ្រោះ ឈ្មោះ អិន ធឿន ហៅប៉ោ ជាអតីតស្មៀនឃុំមហាសាំង ត្រូវក្រុមចោរបាញ់ស្លាប់ ពេលរត់ទៅជួយ ។ នៅពេលនេះ កម្លាំងសមត្ថកិច្ច ជាច្រើននាក់ កំពុងចាត់វិធានការបង្រ្កាប នឹងអន្តរាគមន៍។