ភ្នំពេញ៖ បុរសជនជាតិកូរ៉េម្នាក់បានដាច់ចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់សង្ស័យជួបនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែលមិនអាចដោះស្រាយបានធ្វើអោយភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងសមត្ថកិច្ច។
ការភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង២០. ០០នាទីយប់ថ្ងៃទី១៨.ខែធ្នួ ឆ្នាំ ២០១៥នៅចំនុចផ្ទះលេខE. ១២ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះឈ្មោះ Mr. ណាម ភេទប្រុសអាយុ៥០ឆ្នាំមុខរបរជាថៅកែឥវ៉ាន់ជាជនជាតិកូរ៉េស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមសំដីរបស់ឈ្មោះធឿន សារ៉ាក់ ភេទប្រុសអាយុ៣០ឆ្នាំដែលជាអ្នកស្នាក់ជាមួយបាននិយាយប្រាប់សមត្ថកិច្ចថានៅមុនពេលកើតហេតុជនរងគ្រោះបាននៅសំងំនៅក្នុងបន្ទុបរស់គាត់តាំងពីព្រឹកដោយពុំឃើញចេញពីបន្ទុបទើបប្អូនស្រីរបស់គាត់បានឡើងទៅមើលហើយគោះទ្វាមិនឃើញឆ្លើយតបក៏ បើទ្វាចូលទៅមើលស្រាប់តែឃើញជនរងគ្រោះបានចងកស្លាប់បាត់បងជិវិតទៅហើយ។
ក៍មានការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចតែម្តង។
ប្រភពពីសមត្ថកិច្ចជុំនាញដែលចុះធ្វើកោសល្យវិច្ឆ័យបានអោយដឹងថាក្រោយពីពិនិត្យលើសាកសពរួចឃើញថាពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។ហើយសមត្ថកិច្ចសន្និដ្ឋានថាសង្ស័យជនរងគ្រោះជួបនិងវិប្បត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែលមិនអាចដោះស្រាយបានព្រោះពីមុនគាត់ជាថៅកែលក់ឥវ៉ាន់ហើយមួយរយៈក្រោយនេះគាត់គ្មានការងារធ្វើទើបសម្រេចធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយយកខ្សែនីឡុងប្រវែងជាង២ម៉ែត្រមកចងភ្ជាប់និងចំរឹងបង្អូចដើម្បីបញ្ចប់ជីវិតខ្លួនឯងបែបនេះ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវប្រអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ តុង សីហា