ភ្នំពេញ៖ លោក ថៃ នរៈសត្យា ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ត្រាស់បង្គាប់បញ្ចប់តំណែងជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការបញ្ចប់នេះធ្វើឡើងប៉ុន្មាថ្ងៃប៉ុណ្ណោះក្រោយពីលោកលេចធ្លាយរឿងអាស្រូវស្នេហាកាលពីប៉ុន្មានថ្ងៃមុននេះ។
នៅក្នុងព្រះរាជក្រិត្យព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩បានត្រាស់បង្គាប់បញ្ចប់មុខតំណែង ឯកឧត្តម ថៃ នរៈសត្យាពីរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ដំណឹងភ្ញាក់ផ្អើលនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន និងបន្ទាប់មានសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយអំពីចំណងស្នេហាថ្មីរបស់លោក អមដោយរឿងអាស្រូវស្នេហ៍ ដោយលោកបានបង្ហាញមុខភរិយាក្រោយជាសាធារណៈនេះ គឺបន្ទាប់ពីអ្នកនាំពាក្យក្រសួង វប្បធម៌រូបនេះបានដាច់ស្រលះពីភរិយាដើមអ្នកស្រី ងិន ម៉ារិយ៉ា នាពេលកន្លងទៅ។
គេចាំបានដែរថា កាលពីថ្ងៃទី១៥ មិថុនា គេឃើញលោកធ្វើពិធីសំពះផ្ទឹមអមដោយពិធីសម្ពោធវីឡា បង្ហាញថាមេម៉ាយស្រស់ស្អាតមួយរូប ដែលត្រូវគេស្គាល់ថាជាប្អូនជីដូនមួយបង្កើតរបស់ភរិយាដើម ដែលត្រូវជាមីងជីដូនមួយលោក ថៃ នរៈវិទូ ថាជាលោកជំទាវថ្មី ខណៈដែលគ្រាន់ចប់ពិធីក៏មានសរសើរគ្រប់ម៉ាត់ ថាភរិយារបស់លោក ក៍វ័យក្មេង ហើយស្រស់ស្អាតមិនធម្មតា៕
ដោយ វឌ្ឍនា