រដូវក្តៅ Vietjet ផ្តល់សំបុត្រហោះហើរ១លានសន្លឹកដោយមិនគិតថ្លៃ

ចែករំលែក៖

ភ្នំពេញ៖ ស្របពេលដែល Vietjet បន្តយុទ្ធនាការ «ហោះហើរសម្រាប់ក្តីស្រឡាញ-បង្ហាញពីការកែប្រែថ្មីរបស់អ្នកនៅរដូវក្តៅ (Fly for Love – Show your summer version)» របស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានប្រកាសនៅថ្ងៃនេះថា សំបុត្រហោះហើរបែបសន្សំសំចៃដ៏អស្ចារ្យចំនួន១លានសន្លឹក ដែលមានតម្លៃចាប់ពី ០ (សូន្យ) ដុល្លារអាមេរិក នឹងត្រូវដាក់លក់ អំឡុងពេលថ្ងៃមាសចំនួន៣ថ្ងៃគឺ ថ្ងៃទី១៩ ទី២០ និងទី២១ ខែមិថុនា នៅលើគេហទំព័រ www.vietjetair.com

ការផ្តល់ជូនអំឡុងពេលតែម៉ោងមាសប៉ុណ្ណោះ គឺចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង២រសៀល (UTC+7) សម្រាប់រាល់ផ្លូវហោះហើរក្នុងស្រុកទាំងអស់ ក្នុងប្រទេសវៀតណាម និងផ្លូវហោះហើរអន្តរជាតិពីខេត្តសៀមរាប ទៅកាន់ទីក្រុងហាណូយ និងពីប្រទេសវៀតណាម ទៅកាន់កោះបាលី (ឥណ្ឌូនេស៊ី) សេអ៊ូល, Busan, Daegu (កូរ៉េខាងត្បូង), Kaohsiung, Taipei, Taichung, Tainan (តៃវ៉ាន់), ហុងកុង  (ចិន), សិង្ហបុរី, បាងកក, ភូកេត, ឈៀងម៉ៃ (ថៃ), កូឡាឡាំពួ (ម៉ាឡេស៊ី) និងយ៉ាំងហ្គោន (មីយ៉ាន់ម៉ា) ក៏ដូចជារាល់ផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិទាំងអស់ទាំងក្នុង និងមកពីប្រទេសថៃ។ ការហោះហើរដែលភ្ជាប់ពីប្រទេសវៀតណាម និងជប៉ុន នឹងត្រូវផ្តល់ជូនក្នុងអត្រាប្រមូសិនដ៏ពិសេសនេះ គ្រប់ម៉ោងពេលទាំងអស់ អំឡុងថ្ងៃមាសចំនួន៣ថ្ងៃ។

នេះគឺជាឱកាសល្អដ៏ល្អឥតខ្ចោះមួយក្នុងការដណ្តើមយក ដើម្បីទទួលបានការធ្វើដំណើរដ៏រីករាយក្នុងប្រទេសវៀតណាម និងតំបន់ផ្សេងទៀត ជាមួយនឹងបណ្តាញហោះហើរដែលមានការពង្រីករបស់ Vietjet ទូទាំងទ្វីបអាស៊ី។

ពេលវេលានៃការធ្វើដំណើរ គឺចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

សំបុត្រទាំងអស់អាចរកជាវបាន នៅលើតាល់បណ្តាញផ្លូវការទាំងអស់ នៅចន្លោះម៉ោងប្រមូសិនមាស ចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង២រសៀល នៅថ្ងៃទី១៩ ទី២០ និងទី២១ ខែមិថុនា តាមរយៈគេហទំព័រ www.vietjetair.com កម្មវិធីដំឡើងលើទូរស័ព្ទ «Vietjet Air» ឬតាមរយៈ https://www.facebook.com/VietjetCambodia/ (ដោយគ្រាន់តែចុចលើពាក្យ «Booking»)។ ការទូទាត់ប្រាក់អាចធ្វើឡើងដោយងាយជាមួយនឹងកម្មវិធី Vietjet Sky Club កាតឥណទាន និងឥណពន្ធអន្តរជាតិទាំងអស់ ក្នុងនោះរាប់បញ្ចូលទាំង Visa/ MasterCard/ AMEX/ JCB/ KCP/Union ផងដែរ។

លោកអ្នកអាចផ្អាករាល់ការងាររបស់លោកអ្នកជាបណ្តោះអាសន្ន ដើម្បីបង្ហាញពីអារម្មណ៍របស់លោកអ្នក និងធ្វើឲ្យលោកអ្នកចូលក្នុងបរិយាកាសដ៏រំភើបរីករាយនៅរដូវក្តៅនេះ។ ដំណើរកម្សាន្ត «បង្ហាញពីការកែប្រែថ្មីនារដូវក្តៅ» នេះ ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អ្នក ដែលចង់បានបទពិសោធនៃការធ្វើដំណើរ ចាប់អារម្មណ៍លើការទៅកម្សាន្តនៅតំបន់ធម្មជាតិ វប្បធម៌ និងសង្គម ហេតុនេះ នៅចាំអីទៀត ចាកចេញពីទីតាំងដ៏មានផាសុខភាពរបស់លោកអ្នក ដើម្បីរស់នៅក្នុងជីវិតនៃក្តីសុបិនរបស់លោកអ្នក។ តោះចាប់ផ្តើមស្លៀកពាក់ និងតុបតែងខ្លួនជាតួថ្លុក (Cosplay) និងហោះហើរជាមួយនឹង Vietjet ដើម្បីទទួលបានភាពភ្ញាក់ផ្អើលជាច្រើន៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print