អាមេរិកនិងរុស្ស៊ី ជាប្រទេសមហាអំណាចសព្វាវុធនៅលើពិភពលោក តែងតែបង្អួត នៅអាវុធទំនើបៗរបស់ខ្លួន ហើយអះអាងថា មានតែអាវុធរបស់ខ្លួនប៉ុណ្ណោះទើបមានសមត្ថភាពខ្ពស់ជាង ។ សកម្មភាពខាងលើគឺជាការប្រកួតប្រជែងអាវុធ ទំនើប ៗ របស់មហាអំណាយោធាទាំងពីរ ។
នៅពេលនេះដែរ អាមេរិកបានធ្វើការសាកល្បងមីស៊ីល ដែលមានល្បឿនលឿនជាង សំឡេងដល់ទៅ២០ដង់ ដែលអាមេរិកចាត់ទុកថាជាមីស៊ីលលឿនជាងគេបំផុតនៅលើពិភពលោក។ ការបង្ហាញខាងលើរបស់អាមេរិកកើតឡើង ក្រោយរុស្ស៊ី បញ្ជាក់ថា មីស៊ីលS-500អាចកម្ទេចគោលដៅហោះហើយនៅគ្រប់ទិសទី ទាំងនៅលំហរអាកាស ផងដែរ។
ពេលថ្មីៗនេះ ទីតាំងទ័ពអាកាសអាមេរិក Edwards បានបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 Strato fortress បំពាក់មីស៊ីលល្បឿនលឿនប្រភេទ AGM-183A ដែលគេឲ្យឈ្មោះថាមីស៊ីលប្រតិកម្មរហ័ស បាញ់ចេញ ពីយន្តហោះទម្លាក់គ្រាប់ ។
សារព័ត៌មាន Sputnik បានផ្សាយថា យន្តហោះ B-52 Stratofortress បានហោះហើសាកល្បងមីស៊ីលខាងលើ កាលពីដើមសប្តាហ៍ដោយមីស៊ីល បំពាក់នៅខាងក្រៅយន្តហោះទម្លាក់គ្រាប់ ប៉ុន្តែមីស៊ីលនោះមិនបានបំពាក់ ក្បាល់គ្រាប់នោះឡើយ។
ប្រភពព័ត៌មានពីកម្លាំងទាហានអាកាសអាមេរិកបង្ហាញឲ្យឃើញថា ការសាកល្បងខាងលើ គឺដើម្បីត្រួតពិនិត្យសមត្ថភាព បញ្ជាមីស៊ីល ពីយន្តហោះ B-52 Stratofortress ក្នុងពេលមានសង្គ្រាមនិងប្រតិកម្មរហ័សទៅលើទីតាំង។ មីស៊ីល AGM-183A របស់អាមេរិក គឺមានសមត្ថភាពខ្លាំងជាងមីស៊ីល Kh-47M2 Kinzhal របស់រុស្ស៊ី ទាំងល្បឿននិង កម្រិតចំគោលដៅ ។ មីស៊ីលនេះមានល្បឿន លឿនជាង សំឡេងដល់ទៅ២០ដង(Mach-20) ដោយអាចវាយប្រហារ ទៅលើគោលដៅ នៅចម្ងាយ ចាប់ពី២០០០-៥០០០គីឡូម៉ែត្រ។
សកម្មភាពខាងលើរបស់អាមេរិក កើតឡើង ក្រោយពេលដែលរុស្ស៊ី បង្ហាញមីស៊ីលដ៏ទំនើបបំផុតនៅលើពិភព លោករបស់រុស្ស៊ី S-500 មានសមត្ថភាពខ្ពស់ ក្នុងការវាយប្រហារកម្ទេចគោលដៅ ហោះហើរទាំងនៅក្នុងបរិយា កាសផែនដី ព្រមទាំង លំហរអាកាសផងដែរ ។មីស៊ីលខាងលើ អាចកម្ទេចមីស៊ីលឆ្លងទ្វីបរបស់អាមេរិក ដូច ជា Minuteman III ។
សារព័ត៌មាន RIA Novosti បានដកស្រង់សម្តី អគ្គនាយក ទទួលបន្ទុក អភិវឌ្ឍន៍បច្ចេកវិទ្យា វិទ្យាសាស្ត្រ របស់ក្រុមហ៊ុន Almaz Antey បានបញ្ជាក់ថា មីស៊ីល S-500 អាចធ្វើសកម្មភាពវាយប្រហារនៅលំហរអាកាស ផុតពីទំនាញផែនដី ។
មីស៊ីល S-500 អាចកម្ទេចគោលដៅ នៅក្នុងកម្ពស់ចាប់ពី១៨០-២០០ គីឡូម៉ែត្រ ។មីស៊ីលនេះអាចវាយប្រហារទៅលើគោលដៅចំនួន១០កន្លែងផ្សេងគ្នា ក្នុងពេលតែមួយ ក្នុងល្បឿនដល់ទៅ៧គីឡូម៉ែត្រ ក្នុង១វិនាទី ស្មើនឹង២៥.០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ។
មីស៊ីល S-500 ជាមីស៊ីលទំនើបបំផុតនៅលើពិភពលោក មានសមត្ថភាពជាងមីស៊ីលអាមេរិកទៅទៀត ។ ចំណុចទាំងនោះហើយធ្វើឲ្យអាមេរិក បារម្ភកាន់តែខ្លាំង ហើយក៏បានជំរុញការខិតខំផលិតអាវុធ ដែលមានសមត្ថភាពខ្លាំង ជាង មីស៊ីលខាងលើរបស់រុស្ស៊ី៕