ខេត្តសៀមរាប៖ មន្ត្រីក្រុមចម្រុះក្រុងខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បានចុះដក ស្លាកយីហោ នៅភោជនីយដ្ឋាន អាប៉ូឡូប្លាហ្សា ដែលជាកន្លែងជប់លៀងអាពាហ៍ពិពាហ៍ និងពិធីផ្សេងៗទៀតដែលមានទីតាំងស្ថិតនៅជាប់បណ្ដោយផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាប។
សមត្ថកិច្ចធ្លាប់បានអះអាងថា ការអនុវត្តលើការដកកាត់រុះរើស្លាកយីហោនិងស្លាកផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀនិងស្លាកផ្ទាំងគ្រប់ប្រភេទដែលស្ថិតនៅតាមដីចំណីដងផ្លូវសាធារណះ ជាពិសេសដងផ្លូវជាតិលេខ៦ គឺដើម្បីរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ឲ្យកាន់តែល្អប្រសើរ។ ជាមួយគ្នានេះ នៅក្រុងសៀមរាប គេនៅតែសង្កេតឃើញ មានស្លាកយីហោ ឬការលក់ដូរ របស់អាជីវករមួយចំនួន បានតាំងរំលោភលើចិញ្ចើមផ្លូវ យ៉ាងអនាធិតេយ្យ ដោយមិនទាន់មានការរៀបចំពីក្រុមមន្ត្រីនៅឡើយ។
គួរបញ្ជាក់ថាមន្ត្រីចម្រុះក្រុងខេត្តសៀមរាប បានចាប់ផ្ដើមចុះរុះរើនិងកាត់ស្លាកយីហោផ្សេងៗនេះ គឹបានអនុវត្តតាំងពីដើមខែមិថុនាឆ្នាំ២០១៩មកម្លេះរហូតដល់ពេលនេះ៕ប៊ុនរិទ្ធី