បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលគោយន្ដដែលបែកកង់ឈប់នៅចិញ្ចើមផ្លូវបោកក្បាលស្លាប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ដែល​រូបគាត់បាន​បើកបរ​ម៉ូតូ​យ៉ាង​លឿន​នៅ​ពេល​យប់ ហើយ​បាន​បុកគោយន្ត​ច្នៃ​មួយ​គ្រឿង​ដែល​ឈប់​សំចត​នៅ​លើ​ទ្រូងផ្លូវ ដោយសារតែ​គោយន្ត​ច្នៃ​នោះ​បាន​បែក​កង់​។
ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ភូមិ​ជា​មន្ត្រី ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅ​មុន​ពេល​កើតហេតុ​ គឺ​មាន​គោយន្ត​ច្នៃ​មួយ​គ្រឿង​ដែល​បាន​បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ដោយ​ឈ្មោះ ហេង រិ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ រស់នៅ​ក្នុង​ភូមិ/ឃុំ​កើតហេតុ​ខាងលើ។ លុះមកដល់ចំណុចកើតហេតុ​ ស្រាប់តែ​កង់​គោយន្ត​ខាង​មុខ​មួយ​គ្រាប់​បាន​បែក ដែល​ធ្វើ​ឲ្យ​អ្នកបើកបរ​ត្រូវ​ឈប់​សំចត​នៅ​លើ​ទ្រូងផ្លូវ​ដើម្បី​ដោះដូរ​កង់។​ ខណៈ​ដែល​គេ​កំពុង​ចត​នោះ​ ក៏​ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​បាន​បើកបរ​មកពី​ក្រោយ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ស្របគ្នា ដោយ​គ្មាន​ការ​បង្អង់​ល្បឿន​ឡើយ គឺ​គេ​បាន​បុក​ទៅលើ​ទ្រុង​គោយន្ត​នោះ​ពីក្រោយ​បណ្ដាល​ឲ្យ​អ្នកបើកបរ​បោក​ក្បាល​ទៅ​នឹង​តួ​គោយន្ត​ច្នៃ​ស្លាប់​ភ្លាមៗ​មួយ​រំពេច។

​​ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រិ​ន រ៉​ន ហៅ តឹក ផុន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ភ្ញាវ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល​។ បច្ចុប្បន្ន​សព​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ។ ដោយ​ឡែក​មធ្យោបាយ​ធ្វើដំណើរ​ទាំងពីរ​គ្រឿង ​ក៏​ត្រូវ​បាន​នាំ​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាលស្រុករតនមណ្ឌល ដើម្បី​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ៕ សហការី 

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print