កាលពីថ្ងៃទី១៩ធ្នូ សភាអាមេរិកបានបោះឆ្នោតអនុញ្ញាត្តិឲ្យលក់ប្រេងទៅក្រៅប្រទេសជាលើកដំបូងរបស់ខ្លួនក្រោយរយះពេល៤០ឆ្នាំ ហើយពេលនេះរងចំតែការចុះហត្ថលេខារបស់ប្រធានាធិបតីអូបាម៉ាប៉ុណ្ណោះនិងមានប្រសិទ្ធិភាព។
ការសម្រេចខាងលើរបស់សភាអាមេរិកបានធ្វើឲ្យមានសំណួរជាច្រើនបានចោទសួរឡើង ថាហេតុអ្វីបានជាអាមេរិកលក់ប្រេងទៅក្រៅប្រទេសក្នុងពេលដែលប្រេងចុះថោកបែបនេះ ម្តេចមិនលក់នៅពេលថ្លៃ?
ក្រុមអ្នកឯកទេសបញ្ជាក់ថា ការសម្រេចលក់ប្រេងរបស់អាមេរិកនាពេលនេះអាចជួយឲ្យសេដ្ឋកិច្ចអាមេរិកកាន់តែប្រសើរជាងមុន ។មួយវិញទៀតការលក់ចេញនោះគឺជាយុទ្ធសាស្ត្ររបស់អាមេរិកក្នុងការផ្តួលរំលំសត្រ្ូវរបស់អាមេរិកដោយមិនចាំបាច់វាយប្រហារ។ បើអាមេរិកចង់លក់ប្រេងដើម្បីស្តាសេដ្ឋកិច្ចអាមេរិកឲ្យប្រសើរនោះអាមេរិកលក់តាំងពីយូណាសមកហើយមិនមែនពេលនេះឡើយ។
ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតនាពេលនេះគឺរុស្ស៊ី ដោយសារសេដ្ឋកិច្ចរុស្ស៊ីអាស្រ័យទៅលើការលក់ប្រែងស្តើរតែទាំងស្រុង នៅពេលដែលតម្លៃប្រេងកាន់តែចុះថោកសេដ្ឋកិច្ចរុស្ស៊ីនិងត្រូវខាតបង់ជាច្រើន ស្រប់ពេលដែលរុស្ស៊ីកំពុងតែចំណាយយ៉ាងច្រើនទៅលើយោធានិងការធ្វើសង្គ្រាមវាយប្រហារក្រុមអិស្លាមបង្កើតរដ្ឋ។ ទាំងនោះហើយដែលអាចធ្វើឲ្យរុស្ស៊ីត្រូវដួលរលំមិនចាំបាច់វាយ ពេលសេដ្ឋកិច្ចធ្លាក់ចុះដល់កម្រិតជួយលេងបានទៅហើយនោះ។
ការសម្រេចលក់ប្រេងទៅក្រៅប្រទេសរបស់អាមេរិក គឺជាការលក់ប្រេងសល់ចោលរបស់អាមេរិកតែប៉ុណ្ណោះ ដែលបានទិញកាលពីមុនក្នុងតម្លៃថោក ។ កន្លងមកអាមេរិកបានយកប្រេងទាំងនោះទៅគប់ទុកក្រោមដែលដោយសារតែប្រើប្រាស់មិនអស់ ។ នៅពេលដែលអាមេរិកបញ្ចេញប្រេងនោះ តម្លៃនិងមានការផ្លាស់ប្តូជាមិនខានហើយអាចធ្លាក់ដល់ក្រោម២០ដុល្លារក្នុងមួយបារ៉ែនក៏ថាបាន។
អាមេរិកបានឈប់លក់ប្រេងតាំងពីឆ្នាំ១៩៧៥ ពេលនោះសេដកិច្ចអាមេរិកប្រឈមនៅវិបត្តិហើយតម្លៃប្រេងកើនឡើងខ្ពស់ ក្រោយពេលដែលដាក់ទណ្ឌកម្មដឹកជិញ្ចូនប្រេងរបស់ប្រទេសអារ៉ាប់នាឆ្នាំ១៩៧៣និងឆ្នាំ១៩៧៤។
ជាមួយនិងការអនុញ្ញាត្តិឲ្យលក់ប្រេងទៅក្រៅប្រទេសនោះ ប្រេងឆៅអាមេរិក ប្រមាណ៩,២លានថុងផលិតក្នុងមួយថ្ង និង ប្រេងស្តុកទុកជាង៤៩០,៧លានបារ៉ែននឹងត្រូវបានលក់ទៅក្រៅប្រទេស៕