ជើងខ្លាំងបាញ់១១គ្រាប់ស្រាយកំហឹង គេចមិនផុតពីសមត្ថកិច្ច ១ម៉ោងក្រោយមកនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបានភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជាខ្មាន់កាំភ្លើងបាញ់ជាច្រើនគ្រាប់នៅមុខផ្ទះបោកអ៊ុត(យីហោ បោកអ៊ុតទំនើប) កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបានហើយ ដើម្បីនាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌ ធ្វើកំណត់ហេតុស្តាប់ចម្លើយតាមនីតិវិធី។
លោក ហួរ ម៉េងវាង អធិការនគរបាលខណ្ឌ សែនសុខ បានអោយអង្គភាព នគរដ្រេហ្គន ដឹងមុននេះបន្តិច នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ថា៖ ជនសង្ស័យត្រូវឃាត់ បន្ទាប់ពីបានធ្វើសកម្មភាពមិនបាន១ម៉ោងក្រោយមក ក្នុងចំងាយដីពីកន្លែងកើតហេតុប្រមាណ៤០០ម៉ែត្រពីផ្ទះបោកអ៊ុត នៅពីខាងក្រោមមន្ទីរពេទ្យរ៉ូយ៉ាល់ ខ្ទង់ម៉ោង១២និង១៥នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីក្តោបមុខសញ្ញាបាន ដឹងថាជនសង្ស័យបានជិះរថយន្ត ស្តារិច មកធ្វើសកម្មភាព ហើយអោយកម្លាំងឡោមព័ទ្ធតែម្តង។
លោកអធិការបន្តថា៖ ជាបឋមសមត្ថកិច្ចចាប់យកភស្ថុតាង កាំភ្លើង AK១ដើម សំបកកាទុស១១គ្រាប់ ក្បាលគ្រាប់ចំនួន២ ,គ្រាប់នៅក្នុងបង់ចំនួន១២គ្រាប់។ ការបាញ់តាមការសារភាពពីខ្មាន់កាំភ្លើងកើតឡើងដោយសាររឿងគំនុំ ក៏បាញ់ស្រាយកំហឹង ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះនោះឡើយ។
លោក ហួរ ម៉េងវាង បានបញ្ជាក់ថា៖ ជនបង្កមានសភាពស្រវឹងស្រាជោគជាំពេលឃាត់ខ្លួន និងកំពុងបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី។ ព័ត៍មានបន្ថែមចាំបន្តនៅពេលក្រោយ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print