ពស់វែកទ្រុងរនាមមួយក្បាលខាំបុរសម្នាក់ស្លាប់ ពេលបណ្តើរឆ្កែរកសត្វព្រៃ

ចែករំលែក៖

ខេត្តស្ទឹងត្រែង: បុរសម្នាក់ខណៈបណ្ដើរឆ្កែទៅចម្ការរកចាប់សត្វព្រៃ ក៏ប្រទះនឹងពស់វែក​ទ្រុងរនាមមួយក្បាលប៉ុនកដៃកូនក្មេង ក៏ដេញចាប់តែភ្លាត់ស្នៀតធ្វើឲ្យ ឲ្យពស់នោះខាំដៃ​ស្លាប់ក្រោយដឹកទៅកាន់មន្ទីរពេទ្យបានមួយសន្ទុះ ។​ហេត្យការនេះកើតឡើងកាលពីវេលាម៉ោងប្រហែល៩ព្រឹក ថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។
មន្ត្រីនគរបាលស្រុកសៀមបូកបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ស៊ីន ភេទប្រុស អាយុ ៦៦ឆ្នាំ (ស្លាប់) មានទីលំនៅកន្លែងកើតហេតុខាងលើ ។
អ្នកភូមិបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបណ្ដើរឆ្កែទៅចម្ការរកចាប់សត្វព្រៃំកធ្វើជាអាហារ ពេលនោះក៏បានជួបនឹងពស់វែកទ្រុងរនាមមួយក្បាលទំហំប៉ុនកដៃកូនក្មេងមានប្រវែង ជិត៣ម៉ែត្រ បានវារចេញពីព្រៃធ្វើឲ្យឆ្កែព្រុស។ពេលឃើញដូច្នេះ ជនរងគ្រោះក៏ចាប់​សត្វពស់នោះធ្វើឲ្យភ្លាត់ស្នៀត បណ្ដាលឲ្យពស់ខាំដៃ ។ ក្រោយមកជនរង​គ្រោះតាមវ៉ៃសម្លាប់ពស់នោះងាប់ ហើយដោយឈឺចុក​ចាប់ដោយពិសពស់រុកក្នុងសារពាង្គកាយខ្លាំងពេកក៏ ដើរមកកាន់ខ្ទមរបស់កូននៅចម្ការវិញហើយប្រាប់កូន និងបងប្អូនថា ពស់ខាំគាត់។ក្រោយមកកូនៗនិងបងប្អូនបានយកគាត់មកដល់ភូមិ ហើយបញ្ជូនបន្តទៅមណ្ឌលសុខភាពកោះព្រះតែពេលទៅដល់គ្រូពេទ្យគ្មានថ្នាំបន្សាបពិសក៏បម្រុងដឹកទៅកាន់មន្ទីរពេទ្យខេត្ត ហើយក្រុមគ្រួសារមើលទៅរបួសធ្ងន់ធ្ងរពេក មិនសង្ឃឹមនិងរស់ទេ ក៏ត្រឡប់មកផ្ទះភូមិវិញ បណ្ដាលឲ្យដាច់ខ្យល់ស្លាប់នៅនឹងផ្ទះតែម្តងទៅ ។
ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារ​ពស់ខាំដៃរបស់គាត់ប្រាកដមែន ពុំមានករណីឃាតកម្មអ្វីនោះទេ រួចប្រគល់សពជូនក្រុម​គ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print