ភ្នំពេញ ៖ សពបុរសម្នាក់មានលក្ខណះហើមស្អុយត្រូវបានប្រជានេសាទ ប្រទះឃើញអណ្តែតទឹកនៅកណ្តាលបឹងតាមោកមកទើកោះទួលចារហើយសមត្ថកិច្ចអូរយកមកត្រួតពិនិត្យនៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ទី២៨ ខែមិថុនាឆ្នាំ២០១៩នៅម៉ាត់បឹងខាងកើតភូមិកប់ស្រូវ សង្កាត់គោករការរខណ្ឌព្រែកព្នៅ។
សពបុរសនោះ ពុំស្គាល់អត្តសញ្ញាណនោះទេ ពាក់អាវយឺតកីឡារបស់យានដ្ឋានសេង សាយ ពណ៌ខៀវដៃខ្លីស្នូតសរព្រមទាំងមានឡូហ្គោនគរបាលនិងស្លៀកខោជើងខ្លីពណ៌ខ្មៅស្នូតក្រហម លើដៃឆ្វេងមានពាក់នាឡិការពណ៌មាសនឹងជញ្ជៀនមួយវង់។
តាមព័ត៌មានពីប្រជាពលរដ្ឋអ្នកនេសាទដែលរស់នៅក្បែរកន្លែងកើហេតុបានឲ្យដឹងថា សពបានអណ្តែតមក ទើមងរបស់ខ្លួន នៅក្បែរកោះទួលចារកណ្តាលបឹងតាមោក កាលពីព្រឹកថ្ងៃទី២៧ខែមិថុនា ។បន្ទាប់ពីប្រទះឃើញសព ក៍បានរាយការណ៍ប្រាប់នគរបាលចុះទៅរកតែខ្យល់បានបក់បោក ធ្វើអោយសពរសាត់តាមខ្យល់នៅពេលដែលសមត្ថកិច្ចទៅរកពុំឃើញ។លុះនៅព្រឹកថ្ងៃទី២៨ខែ មិថុនា សពក៍បានមកទើលើកោះ ទួលចារក៍រាយការណ៍ប្រាប់នគរបាលដើម្បីអូសមកត្រួតពិនិត្យ ។ដោយសារតែកណ្តាលបឹង ល្វឹងល្វើយនិងមានខ្យល់រលក់ធំសមត្ថកិច្ចមានការលំបាក់។
គួរបញ្ជក់ថា រយះ២ថ្ងៃមកហើយមានការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លួន បន្ទាប់ពីអ្នកនេសាទប្រទះឃើញសពអណ្តែតទឹកហើយ រាយការណ៍មកប្រាប់សមត្ថកិច្ច។នគរបាលខណ្ឌព្រែកព្នៅនិងនគរបាល ប៉ុស្តិ៍រដ្ឋបាលចំនួន៣ដែលនៅជាប់បឹង ក៍បានជួលទូកនេសាទរកសពអត់ តែរកពុំឃើញ ទើប នៅព្រឹកថ្ងៃទី២៨ខែមិថុនានេះ ទើបប្រទះឃើញសពមកទើនៅលើកោះទួលចារ ក៍បានចេញទូកទៅអូសចូលខាងដើម្បីត្រួតពិនិត្យ ៕ ធឿនព្រែកជ័យ