មិនទាន់ឃាត់ខ្លួនជនបង្កបេីករថយន្តបុកសិស្សសាលាស្លាប់៣នាក់បានទេ​ ម្ចាស់​រថយន្តជានាយផ្នែករដ្ឋបាលព្រៃ​ជាំក្សាន គឹម​ ចេតថាវី​ ខណ:​ក្រុមគ្រួសារជនរងគ្រោះរងចាំយុត្តិធម៌

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានបញ្ជាក់និងទម្លាយពីអត្តសញ្ញាណម្ចាស់រថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-9595 ដែលអ្នកបើកបរបង្កឲ្យមានគ្រោះថ្នាក់ស្លាប់សិស្សសាលា៣នាក់ កាលពីម៉ោងជាង​ ៣រសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចមុខហាងខារ៉ាអូខេ «ផ្កាយមាស» លើកំណាត់ផ្លូវជាតិលេខ 69B ត្រង់ចន្លោះ គីឡូម៉ែត្រលេខ ១ និងលេខ ២ ស្ថិតនៅក្នុង ភូមិស្រអែមខាងត្បួង ឃុំកន្ទួត ស្រុកជាំក្សាន្ត គឺឈ្មោះ គឹម ចេតថាវី មានតួនាទីជានាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ។

ក្រុមគ្រួសារជនរងគ្រោះអះអាងថា ម្ចាស់រថយន្តបងហេតុដែលមានតួនាទីជាមានតួនាទីជានាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្តមិនត្រូវបានកម្លាំហនគរបាលឃាត់ខ្លួន ឬ ហៅមកដោះស្រាយទទួលខុសត្រូវនៅចំពោះមុខច្បាប់ឡើយ ដោយខ្លាចអំណាចអន្តរាគមន៍ ។ ចំពោះករណីនេះបានទទួលបានការតិៈទៀនយ៉ាងចាស់ដៃពីសង្គមរីកចម្រើនយើងនេះ។

លោកនាយផ្នែករដ្ឋបាលព្រៃឈើនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានក្រុមគ្រួសារជនរងគ្រោះដាក់ការសង្ស័យថាបានផឹកស្រាស្រវឹងបើកបររថយន្តបង្កគ្រោះថ្នាក់បុកសិស្សសាលា​ ៣នាក់ ដែលកំពុងជិះម៉ូតូឌុបគ្នា បណ្តាលឲ្យស្លាប់២នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់​ទៀតបានស្លាប់ក្រោយពីបញ្ជូនមកដល់មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។

ហេតុការណ៍គ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់នោះ បានកើតឡើងនៅម៉ោងជាង៣រសៀល ថ្ងៃទី២២​ ​ខែ​មិថុនាឆ្នាំ២០១៩នេះ នៅមុខហាងខារ៉ាអូខេ «ផ្កាយមាស» លើកំណាត់ផ្លូវជាតិលេខ 69B ត្រង់ចន្លោះ គីឡូ ម៉ែត្រលេខ ១ និងលេខ ២ ស្ថិតនៅក្នុង ភូមិស្រអែមខាងត្បួង ឃុំកន្ទួត ស្រុកជាំក្សាន្ត។

យោងតាមរបាយការណ៍ ការិយាល័យនគរបាលចរាចរផ្លូវគោកខេត្តព្រះវិហារបានបង្ហាញពី សម្តីសាក្សីប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានរថយន្ត១គ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2AY-9595 បើកបរដោយជនមិនស្គាល់អត្តសញាណ ក្នុងទិស ដៅពីកើតទៅលិច បើកបរក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កួតទៅបុកម៉ូតូ១គ្រឿង ប្រភេទឌ្រីម C-125 ស៊េរីឆ្នាំ2019 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះវិហារ 1C-7555 ជិះគ្នា៣នាក់ ក្នុងទិសដៅផ្ទុយគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យជនរង​ គ្រោះទាំង៣ ប៉ើងខ្ទាតចេញពីម៉ូតូជាច្រើនម៉ែត្របណ្តោយអោយ ជនរងគ្រោះ២នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀត បានស្លាប់នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត។

អ្នកបើកបររថយន្ត ដែលគេសង្ស័យថា មាន​ ឈ្មោះ គឹម ចេតថាវី មានតួនាទីជានាយផ្នែក រដ្ឋបាលព្រៃឈើជាំក្សាន្ត បានរត់គេចខ្លួន ដោយបន្សល់ទុកតែរថយន្តបង្ករដែលបានបុកមនុស្សស្លាប់នៅទីនោះ និងមិនទទួលខុសត្រូវ ចំពោះហេតុការណ៍ដែលបានកើតឡើងឡើយ។

ជនរងគ្រោះទី១មានឈ្មោះ ប៊ុន លីកាណាក់ ភេទ ប្រុស អាយុ១៥ឆ្នាំ រស់នៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ របួស ទី២ ឈ្មោះចំរើន ណារុង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅឃុំទឹកក្រហម ស្រុកជាំក្សាន្តខេត្តព្រះវិហារ ស្លាប់ ទី៣ឈ្មោះ កែវ សារ៉ាត់ ភេទ ប្រុស អាយុ ១៥ឆ្នាំ រស់នៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ស្លាប់។ ទាំងបីនាក់ជាសិស្សថ្នាក់ទី៨Dនៃអនុវិទ្យាល័យជាំក្សាន្ត ។

សមត្ថកិច្ចបានដាក់ការសង្ស័យថា អ្នកបើកបររថយន្តបង្កការសម្លាប់មនុស្ស៣នាក់ នៅក្នុងពេលនេះ គឺ មានឈ្មោះ គឹម ចេតថាវី ជានាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ព្រោះរថយន្តបង្កគ្រោះថ្នាក់នេះ គឺជារថយន្តរបស់លោកនាយផ្នែកដែលនណារៗក៏បានដឹងដែរ ចំពោះមូលហេតុ​ ដែលបណ្តាលឲ្យបុកជនរងគ្រោះ គឺអាច​ បណ្តាលមកពីស្រវឹងស្រា ព្រោះរថយន្តនេះ បានបើកចេញពីហាងខារ៉ាអូខេ «ផ្កាយមាស» ហើយបើតាមភស្តុតាងរូបភាពនេះ បានបញ្ជាក់យ៉ាងច្បាស់ថា រថយន្តខុសទាំងស្រុងតែម្តង។

រហូតមកដល់ពេលនេះ គេមិនទាន់ដឹងថា តើសមត្ថកិច្ចនគរបាលជំនាញ នឹងបន្តបើកការស៊ើប​ អង្កេត និងរកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះ ដែរឬយ៉ាងណានោះទេ ហើយបើយោងច្បាប់ចរាចរផ្លូវគោកថ្មី ជនដែលបានបើកយានយន្ត បង្កគ្រោះថ្នាក់សម្លាប់ជីវិតមនុស្សហើយមិននៅទទួលខុសត្រូវ នឹងត្រូវមានទោសក្នុងកម្រិតណាដែរ?
ពាក់ព័ន្ធនឹងករណីនេះ គិតមកដល់ថ្ងៃនេះមានរយៈពេលជិត១០ថ្ងៃហើយ ដែលមេព្រៃដ៏មានអំណាចម្នាក់នៅខេត្តព្រះវិហារបើករថយន្តបុកកូនសិស្ស៣នាក់បណ្ដាលឲ្យស្លាប់ហើយគ្មានដំណោះស្រាយចំពោះជនរងគ្រោះឡើយ ដោយជនបង្កបន្តគេចខ្លួនទៅពួនសម្ងំបាត់ឈឹង ។

ប្រជាពលរដ្ឋដែលជាសាច់ញាតិជនរងគ្រោះបានស្នើសុំ ឲ្យអាជ្ញាធរពាក់ព័ន្ធជួយរកយុត្តិធម៌ដល់ពួកគាត់ផង ។ មកដល់ពេលនេះអាជ្ញាធរមិនអើពើជួយគាត់នោះទេ ដោយសារតែពួកគាត់ជាអ្នកក្រគ្មានអំណាច ទើបអស់លោកសមត្ថកិច្ចមិនយក​ភ្នែកមើល។ ប្រជាពលរដ្ឋបានចោទប្រកាន់ថា​មេព្រៃរូបនោះថាដើរផឹកស៊ីស្រវឹងបើកឡានបុកគេដោយគ្មានត្រាប្រណីហើយមិនទទួល​ខុស​ ត្រូវរត់គេចបាត់។

ជាពលរដ្ឋបានលើកឡើងប្រាប់អ្នកសារព័ត៌មានទៀតថា មេព្រៃរូបនោះអាងអ្នកធំនៅពីក្រោយ​ ខ្នង មិនចេញមុខមកដោះស្រាយជូនជនរងគ្រោះនោះទេ។ ប្រជាពលរដ្ឋបានលើកឡើងគេថាអស់លោកមានលុយមានអំណាចមានឡានគួររកយុត្តិធម៌និងផ្ដល់សំណងដល់ជនរងគ្រោះផង ហើយ​មិនគួររត់គេចខ្លួន នោះទេ ៕ ដោយ ៖ វណ្ណ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print