រថយន្តតាកូម៉ាដឹកប្រេងបត់មិនប្រយត្ន័បុកម៉ូតូពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ក្រោយបញ្ជូនដល់ពេទ្យ

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តតាកូម៉ាមួុយបាំងកន្លះបុកម៉ូតូ បើកបរបញ្ច្រាស់ទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់ពេលបញ្ជូនដល់មន្ទីពេទ្យបង្អែកខេត្ត ។

ហេតុការណ៍រថយន្តបុកម៉ូតូនោះបានកើតឡើងវេលាម៉ោង ១២.៥០នាទីថ្ងៃសុក្រ ១១ រោចខែជេស្ឋ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១៩នៅចំណុចមុខផ្ទះឈ្មោះសឹុម សុខុន លើផ្លូវជាតិលេខ៧៦ ចន្លោះបង្គោល២៨៥ -២៨៦ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថារថយន្តតាកូម៉ាមួយបាំងកន្លះនោះ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២i ៣៣៥៣បើកបរពីត្បូងទៅជើងបើកបរឈ្មោះ យី បានភ័ន្ត ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ (អាជីវកម្ម ធ្វើផ្លូវ) មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

ហើយរថយន្តនោះមកបុកយ៉ាងពេញទំហឹងជាមួយម៉ូតូម៉ាក់ហុងដាឌ្រីមស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ តាកែវ១H.៦៧៨៦ ទឹសដៅបញ្ច្រាសទឹសពីជើងទៅត្បូងបើកបរដោយ ឈ្មោះ ហ៊ូ រស្មី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរីដាច់ខ្យល់ស្លាប់ក្រោយពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តរតនគិរីនោះតែម្តង ។

ប្រភពបន្តថាមុនកើតហេតុគេឃើញរថយន្តនោះបើកបរក្នុងល្បឿនយ៉ាងលឿនហើយបត់ឆ្វេងឆ្លងផ្លូវ ចូលទៅផ្ទះឈ្មោះសឹុម សុខុនមិនប្រយត្ន័ក៏បុកជាមួយម៉ូតូបញ្ចាសទឹសពេញទំហឹងតែម្តងហើយបើករថយន្តរត់គេចដល់ផ្ទះរួចគេចខ្លួុនបាត់ភ្លាមៗដែរ។

ក្រោយកើតហេតុកម្លាំងជំនាញអធិការ សហការជាមួុយកម្លាំងប៉ុស្តិ៍ ចុះពិនិត្យដល់កន្លែងរួចបញ្ជូនជនរងគ្រោះយកទៅសង្រ្កោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដែរតែអកុសលក៏ដាច់ខ្យលស្លាប់ទៅ។

ឯវត្ថុតាងម៉ូតូនិងរថយន្ត កម្លាំងបានទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់រងចាំធ្វើការដោះស្រាយតាមក្រោយ ។

សាកសពសមត្ថកិច្ចបានប្រគល់ឱ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ដោយ​ ជីវន្ត័

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print