បុរសជនជាតិវៀតណាម ទាស់សំដីជាមួយប្រពន្ធ គិតខ្លីបញ្ចប់ជីវិត តាមរយៈលោតទឹកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖ នៅវេលាម៉ោង១២និ៣០នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ មានករណីបុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាដ ដោយលោតទឹកសំលាប់ខ្លួន អាចកើតពីជម្លោះពាក្យសំដីជាមួយភរិយា។ នេះបើតាមអះអាងពីសមត្ថកិច្ចស្រង់ការពាក្យសំដីរៀបរាប់ពីភរិយាសពជនរងគ្រោះ។
សមត្ថកិច្ចបានអោយដឹងថា៖ បុរសខាងលើបានលោតទឹកសម្លាប់ខ្លួនត្រង់ ចំណុចពាក់កណ្តាលស្ពានព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សុខ សំណាង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ មានទីលំនៅភូមិដើមចាន់
សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា៖ មុនពេលកើតហេតុប្រពន្ធបុរសខាងលើ ឈ្មោះ កើត ស្រីនាង មានទំនាស់នឹងគ្នា ហើយមួយសន្ទុះប្តីបាននិយាយថា «អញមិនចង់រស់» ហើយក៏ស្ទុះទៅយកម៉ូតូជិៈចេញមកយ៉ាងលឿន។ ដោយឡែក ប្រពន្ធឮដូច្នេះ ក៏ជិៈម៉ូតូឌុបតាមពីក្រោយដែរ តែតាមមិនទាន់បានឃើញប្តីរបស់ខ្លួនឈប់ម៉ូតូពាក់កណ្តាលស្ពានហើយលោតទំលាក់ធ្លាក់ចូល ទឹកទន្លេតែម្តង។
ឃើញសកម្មភាពនេះ ប្រពន្ធបានស្រែកហៅទូករបស់ជនជាតិចាម និងសមត្ថកិច្ចជួយអន្តរាគមន៍ ចែវរុករកអស់រយៈមួយម៉ោងទើបឃើញរួចក៏ទាញមកច្រាំងទន្លេ ជនរងគ្រោះពិតជាស្លាប់បាត់បង់ជីវិតទៅហើយ។
សមត្ថកិច្ចបានប្រគល់សាកសពនិងម៉ូតូអោយទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print