មានអ្នកបាត់រថយន្តទេ ម៉ាកព្រូស ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2AL-7321 ដែលបានចត ចោល

ចែករំលែក៖

ភ្នំពេញ៖ លោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ បានបង្ហោះលើហ្វេសប៊ុកគាត់មុននេះបន្តិចនាវេលាម៉ោង៦និង៤២នាទីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ថា៖ ដំណឹងស្វែងរកម្ចាស់រថយន្ត ម៉ាកព្រូស ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2AL-7321 ដែលបានចតចោល កាលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិចំការឪឡឹកទី១ ទល់មុខផ្សារតាំងក្រសាំងថ្មី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកអភិបាលបានបន្តថា៖ បច្ចុប្បន្នរថយន្តបានយកមករក្សារទុកនៅប៉ុស្តិ៍នគរបាលកាកាប១។ ដូច្នេះបើបងប្អូនណាបាត់ឡាន ឬស្គាល់ម្ចាស់ឡានសូមផ្តល់ដំណឹង និងសូមទំនាក់ទំនងលេខទូរស័ព្ទ: (098 520 044)-(011 798 552)-(097 555 1292) សូមអគុណ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print