ក្រុមអាជីវករយកសួនច្បារមាត់ស្ទឹងនិងសួនច្បារមាត់ទន្លេរជាកន្លែងលក់ស្រាក្រឡុកបង្ករភាពនូវបញ្ហាទីលានប្រយុទ្ធ ហិង្សាស្ទើររាល់យប់

ចែករំលែក៖

ខេត្តកណ្តាល៖ ជម្លោះរវាងភ្ញៀវ និងភ្ញៀវ មិត្តភ័ក្តិនិងមិត្តភ័ក្តិ ក៏បន្តកើតហិង្សាស្ទើរមិនលោះថ្ងៃ វាយកាប់ចាក់ ដូចទីលានប្រយុទ្ធសុីសាច់ ហុតឈាមគ្នា នៅទីតាំងលក់ស្រាក្រឡុក តាមាត់ស្ទឹង និងមាត់ទន្លេ សង្កាត់-ក្រុងតាខ្មៅញឹកញាប់បំផុត ខណៈពួកគេវក់និងគ្រឿងស្រវឹងតែងបញ្ចេញនូវចរិកឈាមខ្លា និងប្រឈមពីមជ្ឃដ្ឋានជាច្រើនបានរិះគន់ទៅលើអាជ្ញាធរ ក្នុងនាមជាគណៈបញ្ជាការឯកភាពក្រុងខ្វះការទទួលខុសត្រូវក្នុងលុបបំបាត់ភាពអនាធិបតេយ្យទាំងនោះ បង្កអោយមានភាពអសន្តិសុខ ។
លោក នូ​ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ​ បានរងនូវការរិៈគន់យ៉ាងចាស់ដៃពីប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅថា លោកអភិបាល បណ្តែតបណ្តោយនិងកំពុងតែបើកដៃអោយក្រុមអាជីវករយកសួនច្បារមាត់ស្ទឹង និងសួនច្បារមាត់ទន្លេរជាកន្លែងលក់ស្រាក្រឡុកបង្កភាពអាណាធិបតេយ្យ ផឹក ហ៊ោកញ្ច្រៀវ ឡូឡា ស្រែក​សប្បាយ ទ្រហឹងអឺងកង បង្កទៅជាអសន្តិសុខជារៀងរាល់យប់ និងប្រើអំពើហិង្សា ដេញកាប់គ្នា មិនត្រឹមតែរងរបួសទេ រហូតដល់បាត់បង់ជីវិតនិងជាទីតាំងសម្រាប់ក្រុមក្មេងទំនើងជួបជុំគ្នា អាចប្រមូលផ្តុំបង្កើត អោយមាននូវបទល្មើសផងដែរ។

ប្រជាពលរដ្ឋនៅក្រុងតាខ្មៅបានលើកឡើងថា៖ មួយរយៈនេះពួកគាត់ហាក់ដូចជាខ្លាចរអារទីតាំងខាងលើនោះអោយតែព្រលប់មិនទាន់ពួកគាត់មិនហ៊ាននាំគ្នាទៅលេងកម្សាន្តដូចមុនទៀតទេដោយសារមានការបារម្មណ៍ចំពោះសុវត្ថិភាព ដែលបង្ករឡើងដោយក្រុមក្មេងទំនើង​។ មិនតែប៉ុណ្ណោះរាល់យប់សម្លេងភ្លេងដែលក្រុមអាជីវករនោះចាក់ឡើងលាន់លឺរន្ទឺបង្ករសម្លេងរំខានដល់ដំណេករបស់ពួកគាត់។

ពួកគាត់បានសំណូមពរអោយលោក នូ​ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ​​ និងលោក ម៉ៅ​ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល មេត្តាជួយចាត់វិធានការអន្តរាគមន៍ផង កុំអោយទីតាំងនោះក្លាយជាតំបន់កាប់ចាក់គ្នា ដោយក្រុមក្មេងទំនើងទាំងនោះ​។

ពួកគាត់បានបន្តរទៀតថាទីតាំងកន្លែងសួនច្បារនិងមាត់ទន្លេជាកន្លែងសម្រាប់អោយប្រជាពលរដ្ឋទូទៅមកហាត់ប្រាណ​​ មកកម្សាន្តដើម្បីស្រូបយកខ្យល់ឱកាស សុខភាពតែឥឡូវបានក្លាយជាកន្លែងលក់ដូរយ៉ាងអនាធិបតេយ្យសប្បូរទៅដោយគ្រឿងស្រវឹងគ្រប់ប្រភេទ​ ធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់បរិស្ថាន ដោយសារក្រុមអ្នកផឹកសុីទាំងអស់នោះបន្ទោរបង់ពាសវាលពាលកាល និងជាពិសេសបានបង្កជម្លោះកាប់ចាក់​ ប្រើអំពើហិង្សា ។

ពាក់ពន្ធ័និងការលើកឡើងនេះក្រុមអាជីករបាននិយាយថាពួកគាត់មិនមែនមកលក់ដូរនោះស្រេចតែចិត្តទេ សុទ្ធតែបង់លុយទៅអោយអាជ្ញាធរមូលដ្ឋានទាំងថ្លៃកន្លែងទាំងថ្លៃភាសុី។

ពាក់ពន្ធ័និងបញ្ហាខាងលើនោះដែរបាន អង្គភាពសារព័ត៍មានយើង បានធ្វើការ ទំនាក់ទំនងទៅលោកនូ​​ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅដែរ តែលោកឆ្លើយថាជាប់រវល់ប្រជុំ មិនបានធ្វើការអធិប្បាយនោះឡើយ។

គួររំលឹកថា៖ គួរអោយភ័យខ្លាចណាស់ មួយរយៈនេះនៅក្នុងក្រុងតាខ្មៅ បន្ទាប់ពីមានការបើកទីតាំងលក់ស្រាក្រឡុកមកគឺបទល្មើសមានការកើនឡើងយ៉ាងខ្លាំងជាពិសេសអំពើហិង្សា និងដេញកាប់គ្នាជារៀងរាល់យប់បង្កអោយអសន្តិសុខយ៉ាងអនាធិបតេយ្យ។​​ ដូចករណីនេះផងដែរយុវជនបីនាក់ ត្រូវបានជនមិនស្គាល់មុខជិះម៉ូតូដេញកាប់រហូតរងរបួសធ្ងន់ ស្រាល ឈាមស្រោចពេញខ្លួនទាំងបីនាក់ នៅនិងកន្លែងកើតហេតុ ហើយក្រុមជនបង្ករបានបើកម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០១៩វេលាម៉ោង០០និង៣០នាទី ចំណុចផ្លូវជាតិលេខ២ នៅមុខវត្តព្រែកឬស្សី ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកណ្តាលបានអោយដឹងថា៖ មុនពេលកើតហេតុជនរងគ្រោះបាននាំគ្នាជិះម៉ូតូចេញពីផឹកស្រាក្រឡុកនៅមាត់ស្ទឹងក្បែររោងអ្នកតាថៃជឺតាខ្មៅ ហើយនៅពេលជិះដល់ស្តុបក្រពើហាក៏ស្រាប់តែឃើញជនសង្ស័យខាងលើ ជិះដេញតាមរហូតដល់មុខវត្តព្រែកឬស្សី ជនរងគ្រោះក៏បត់មកស្តាំចូលតាមផ្លូវក្បែសង្កាត់ព្រែកឬស្សី ហើយម៉ូតូជនរងគ្រោះក៏ជ្រុលទៅបុកជាប់និងរបងសាលាសង្កាត់បណ្តាលឲ្យជនរគ្រោះឈ្មោះធីនិងឈ្មោះកោក ដួលដេកលើថ្នល់ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះស្រ៊ន វិសាល បានរត់ចោលម៉ូតូ នៅសល់ជនរងគ្រោះ២នាក់ក៏ត្រូវក្រុមជនល្មើសយកដាវសាម៉ូរ៉ៃកាប់លើក្បាលបណ្តាលឲ្យមានរបួសស្នាមយ៉ាងធ្ងន់ ហើយក្រុមជនសង្ស័យបានជិះគេចខ្លួនបាត់ទៅ។រីឯជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកយកមកព្យាបាលនៅមន្ទីពេទ្យជ័យជំនះ រួចបញ្ជូនទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញបន្តទៀត៕

...

ដោយ៖ ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print