អាកាសយានដ្ឋានអន្តរជាតិផ្កាយសមុទ្រ តម្លៃ​៦០ពាន់លានដុល្លារនៅប៉េកាំងនឹងដំណើរការចុងខែកញ្ញា

ចែករំលែក៖

អាកាសយានដ្ឋានធំជាងគេបង្អស់នៅលើពិភពលោក គឺអាកាសយានដ្ឋាន​«ផ្កាយសមុទ្រ« បានសាងសង់រួចរាល់ ហើយនឹងដាក់ឲ្យដំណើរការជាផ្លូវការនៅចុងខែកញ្ញាឆ្នាំ​២០១៩នេះ ។ អាកាសយានដ្ឋានេះ ត្រូវចំណាយប្រាក់សាងសង់រហូតដល់ទៅ​ជាង ៦០ពាន់លានដុល្លារអាមេរិក​។

អាកាសយានដ្ឋានអន្តរជាតិ​ទីក្រុងប៉េកាំង Beijing Daxing International Airport​ ដោយមានរហ័សនាមថា​«ផ្កាយសមុទ្រ» ដោយមានរូបរាងដូចជាផ្កាយសមុទ្រ បានត្រៀមបើកដំណើរការ​ ជាផ្លូវការ នៅថ្ងៃទី​៣០ខែកញ្ញា ឆ្នាំ​២០១៩ គឺនៅមុនថ្ងៃទិវាឯករាជ្យជាតិ​១តុលា ។

អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងប៉េកាំង ចាប់ផ្តើមសាងសង់នៅឆ្នាំ​២០១៤ ដោយមានទីតាំងនៅចម្ងាយពីទីក្រុងប៉េកាំង​៤៦គីឡូម៉ែត្រ និងចម្ងាយពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉ាកាំងចាស់​៦៧គីឡូម៉ែត្រ។ អាកាសយានដ្ឋាន«ផ្កាយសមុទ្រ» ចំណាយប្រាក់សាងសង់ដល់ជាង​៦០ពាន់លានដុល្លារ ជាអាកាសយានដ្ឋាធំបំផុត​នៅក្នុងប្រទេសចិន។

អាកាសយានដ្ឋានអន្តរជាតិខាងលើ មានផ្ទៃក្រឡាដល់ទៅ​ជាង​១លានម៉ែត្រការ៉ែ​​ ដោយមាន ផ្លូវ ហោះហើរ​ ដល់ទៅ​៤ផ្លូវ ។ នៅពេលបើកដំណើរការនៅចុងខែកញ្ញានេះ អាកាសយាន ដ្ឋាន​«ផ្កាយសមុទ្រ» នឹងក្លាយជា អាកាសយានដ្ឋានធំបំផុតនៅលើពិភពលោក ។ អាកាសយានដ្ឋាននេះ​អាច​ទទួលអ្នកដំណើរ​ដល់ទៅ​៧២លាននាក់ ក្នុងមួយឆ្នាំ​ និងទំនិញ​២០លានតោន​។

នៅឆ្នាំ​២០៤០ អាកាសយាននេះនឹង​ពង្រីកផ្លូវហោះហើរ​ដល់ទៅ​៨ផ្លូវ​ ក្នុងនោះមានផ្លូវហោះហើរមួយសម្រាប់យោធា ។ អាកាសយានដ្ឋាននេះបានដាក់ប្រព័ន្ធរ៉ាដា ទំនើបអាចតាមដានទាំងអាកាសធាតុ​លឿនបំផុត ​។

បច្ចុប្បន្ន ចិនមានអាកាសយានដ្ឋានអន្តរជាតិ​ ២៣៥ កន្លែង​។ តាមតួលេខរបស់ នាយកដ្ឋានអាកាសចរណ៍​ចិន​ CAAC ​កាលពីឆ្នាំ​២០១៩ បណ្តាអាកាសយានដ្ឋានអន្តរជាតិ នៅក្នុងប្រទេសចិន បានទទួលអ្នកដំណើរដល់ទៅ​១,២ពាន់លាននាក់ កាលពីឆ្នាំ​២០១៨ កើតឡើងជាង​១០ភាគរយ​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print