គ្រួសារពោតផ្ទុះនឹងបង្កើតព្រឹត្តិការណ៍ទស្សនាកុនរួមគ្នា លើកទី២

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការណ៍ជំនួបជួបជុំមើលកុនហ៊ោរជុំគ្នា ដ៏ធំនៅកម្ពុជាមួយថ្មីទៀតត្រូវនឹងត្រូវរៀបចំឡើងក្នុងថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៩នេះ។ កម្មវិធីនេះត្រូវបាន រៀបចំដោយ ពោតផ្ទុះ សហការជាមួយ Prime Cineplex ហើយភាពយន្តដែលពួកគេនឹងទស្សនារួមគ្នានោះគឺ រឿង Spider-Man: Far From Home ដ៏ល្បីល្បាញ។
ពោតផ្ទុះ – Popcornkh ជាគេហទំព័រហ្វេសប៊ុកនិយាយ និងវិភាគកុន ដែលមានចំនួនអ្នកគាំទ្រចុច Likes ច្រើនជាងគេដល់ទៅជាង 30k បានរៀបចំ « ព្រឹត្តិការណ៍ទស្សនាកុនជាមួយគ្រួសារពោតផ្ទុះ លើកទី២ » រឿង Spider-Man: Far From Home បន្ទាប់ពីទទួលបានភាពជោគជ័យយ៉ាងសម្បើមនៅក្នុងកម្មវិធី « ព្រឹត្តិការណ៍ទស្សនាកុនជាមួយគ្រួសារពោតផ្ទុះ» លើកទី១ ក្នុងការទស្សនារឿង Avengers: End Game កន្លងមក។ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ នឹងផ្តល់ឱកាសឱ្យអ្នកចូលរួមទស្សនា មានភាពរីករាយតាមរយៈការមើលកុនជុំគ្នា ១ Hall ១គ្រួសារ ទាំង ២៩៩កៅអី នៅក្នុង Hall 3D Dolby Atmos ដែលជា Hall ធំទូលាយ ជាមួយបច្ចេកវិទ្យា Dolby Atmos សំលេងដ៏ល្អគ្មានពីរ ក្នុងរោងភាពយន្តទំនើបស្តង់ដាកូរ៉េដំបូងបង្អស់នៅកម្ពុជា Prime Cineplex ដោយការចុះឈ្មោះចូលរួមមានតម្លៃត្រឹមតែ ៣.៥ដុល្លារអាមេរិក តែប៉ុណ្ណោះ។តែអ្វីដែលកាន់តែពិសេសទៅទៀតនោះ មុននឹងចាក់បញ្ចាំងខ្សែភាពយន្ត អ្នកដែលចូលរួមនឹងទទួលបានភាពរីករាយជាមួយនឹងកម្មវិធីកម្សាន្តសប្បាយៗដូចជាការទទួលទានអាហារសម្រន់ជុំគ្នា Finger Food
។ ការសម្តែង Cosplay Show ពិសេសជាមួយនឹងអាយដល Spider Iron Suit និង Black Spider-Man ។ការបង្ហាញក្បាច់រាំពិសេសពី ក្រុមរាំដ៏ល្បី ស្រីស្រស់ប្រុសស្អាត Arrow Plas ។ ពិសេសការបង្ហើរសំនៀងដ៏ក្រអួនក្រអៅ ពីតារាចម្រៀងស្រីស្អាត Ry Rangsey ដែលមានឈ្មោះល្បីនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ការលេងហ្គេម និងឆ្លើយសំនួរ ទទួលបានរង្វាន់អាថ៌កំបាំង។ ជំនួបរវាងអេតមីន និងហ្វេនពោតផ្ទុះ (Meet and Greet)
និងការថតរូបកម្សាន្តសប្បាយជុំគ្នា ដោយសេរី ពីសំណាក់ កំពូល Photography ល្បីៗនិងកម្មវិធីពិសេសៗសប្បាយៗជាច្រើនមុខទៀត។
គួរបញ្ជាក់ដែរថាដែរថា កម្មវិធីជួបជ៉ំគ្នាទស្សនាកុនជាមួយគ្រួសារពោតផ្ទុះរឿង Spider-Man: Far From Home នឹងធ្វើឡើងនៅ ថ្ងៃសុក្រ ទី ០៥ ខែ កក្កដា ឆ្នាំ ២០១៩ នៅរោងភាពយន្ត Prime Cineplex នៅផ្សារទំនើប សុវណ្ណា ចាប់ពីម៉ោង ៤ ល្ងាចតទៅ។ ដោយកម្មវិធីដ៏ធំ និងកក្រើកដែលមិនធ្លាប់មានពីមុននៅកម្ពុជាមួយនេះនេះ ត្រូវបានរៀបចំឡើងដោយក្រុម ពោតផ្ទុះ-PopcornKh ផ្ទាល់ សហការជាមួយនឹងរោងភាពយន្តទំនើប Prime Cineplex Cambodia ដោយអាចធ្វើការទិញសំបុត្របាន ដោយផ្ញើរមកប្រអប់សាររបស់គេហទំព័រហ្វេសប៊ុកជាផ្លូវការ ពោតផ្ទុះ-Popcornkh ផ្ទាល់បាន៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print