ខេត្តកំពង់ចាម ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ធ្វើកិច្ចសហការជាមួយកម្លាំងនគរបាលស្រុកកងមាស និងស្រុកមុខកំពូល ខេត្តកណ្តាល បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងឃាត់ជនសង្ស័យ៨នាក់ និងចាប់យកថ្នាំ ញៀនចំនួន៧កញ្ចប់ ធំ១កញ្ចាប់ និងឧបករណ៍វេចខ្ចប់មួយចំនួន ។
នគរបាលឲ្យដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៤ ល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិវ៉ារិន្ទ២ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ចូលរួមដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម សហការ ជាមួយកំលាំងជំនាញអធិ ការដ្ឋាននគរបាលស្រុកកងមាសនិងស្រុកមុខកំពូល បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ចាប់យកសម្ភារមួយចំនួន ។
ជនសង្ស័យទាំង៨នាក់ ដែលត្រូវកម្លាំងនគរបាលចាប់ឃាត់ខ្លួន ៖
១-ឈ្មោះ ស្រិន អេងស្រ៊ុន ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិវ៉ារិន្ទ២ ឃុំខ្ចៅស្រុកកងមាស ខេត្តកំពង់ចាម , ២-ឈ្មោះ អាត ជ័យ ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ ,៣-ឈ្មោះឡេង តូច ភេទប្រុស អាយុ១៤ឆ្នាំ ជាតិខ្មែរ,៤-ឈ្មោះច្រឹក វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ,៥-ឈ្មោះសំ ប៊ុនតុង ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ ,៦-ឈ្មោះយុន ធី ភេទស្រី អាយុ៥២ឆ្នាំ ជាតិខ្មែរ អ្នកទាំង០៥ រស់នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ,៧-ឈ្មោះ ណាត សុជាតិ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល,៨-ឈ្មោះខែម ថេន ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
នគរបាលបន្តថា ក្រោយចាប់ឃាត់ខ្លួន កម្លាំងបានចាប់យកវត្ថុតាងថ្នាំញៀនចំនួន៧កញ្ចប់ (ធំ០១កញ្ចាប់) , ទូរស័ព្ទដៃចំនួន០៦គ្រឿង ,ឧបករណ៍វិចខ្ចប់មួយចំនួនធំ និងជញ្ចីងអេឡិចត្រូនិចចំនួន១ផងដែរ ៕ ដោយ ៖ វណ្ណៈ