ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មុឹង សំផន រដ្ឋលេខាធិការ ក្រសួ ងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ត្រៀម រៀបចំឆ្លេីយតបសង្គ្រោះបន្ទាន់និងស្តារឡេីងវិញ របស់ក្រសួងដែលមានសមាជិក ១៤រូបមកពី ស្ថាប័នកងឯកភាពចំណុះកងយោធពលខេមភូមិន្ទ(ខ.ភ.ម) ជាសេនាធិការ ធានាប្រសិទ្ធ ភាពការងារ ដែលកេីតដោយចៃដន្យនិងបន្ទាន់ភ្លាមៗ ដូចជាគ្រោះរលំអគារកាលពីថ្ងៃទី ២២ខែមិថុនា នៅខេត្ត ព្រះសីហនុ និងគ្រោះមហន្តរាយផ្សេងៗ ដែលអាចកេីតឡេីងជាយថាហេតុ បង្កឱយមានមនុស្សស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រេីនផងដែរ ។ នាយឧត្តមសេនីយ៍ មុឹង សំផន ថ្លែងដូច្នេះក្នុងអង្គប្រជំុក្រុមការងារសម្របសម្រួល ត្រៀមរៀបចំឆ្លេីយតបសង្គ្រោះបន្ទាន់និងស្តារឡេីងវិញ កាលពីរសៀលថ្ងៃច័ន្ទ ៧កេីត ខែ អា សាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ៨ ខែ កក្តដា ឆ្នាំ ២០១៩ នៅសាលប្រជុំក្រសួងការពារជាតិ ។ ក្នុងនោះក៏មានការលេីកឡេីងពីសមាជិកអង្គប្រជុំ អំពីការប្រុង ប្រៀបរៀបចំហ្វឹកហ្វឺនរបស់កងឯកភាពនានាដែលពាក់ព័ន្ធ និងការជួយសង្គ្រោះគ្រោះមហន្តរាយ ដល់បណ្តាកងឯកភាពនានា ដូចជាកងពលតូចលេខ៧០ កងពលតូចទ័ពពិសេសឆត្រយោ ងលេខ ៩១១ បព្ជាាការដ្ឋាន កងទ័ពជេីងទឹក បព្ជាាការដ្ឋាន កងទ័ពជេីងគោក សុទ្ធតែបានប្រុងប្រៀបហ្វឹកហាត់និងត្រៀម លក្ខ ណៈសព្វបែបយ៉ាង មានសម្ភារសម្រាប់ហ្វឺកហ្វឺន និងជួយ សង្គ្រោះ គ្រោះ មហន្តរាយ ដែលអាចកេីតមានឡេីងជាយថា ហេតុ ។ មានដូចជាការលិចនាវា ធ្លាក់យន្តហោះ រលំបាក់អគារ និងគ្រោះធម្មជាតិនានាដែលអាចកេីតមានឡេីងគ្រប់វិនាទី ដែលគ្មាននរណាស្មានដល់ ។ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក្រសួងការពារ ជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ក៏បានលេីកឡេីងបន្តទៀតថា: មិនត្រឹមតែសង្គ្រោះក្នុងប្រទេស យេីងក៏បានត្រៀមសហការគ្នាជាមួយប្រទេសភូមិផងរបងជាមួយ មាន វៀត ណាម ឡាវ ថៃ ពិសេសចុងឆ្នាំនេះយេីងត្រៀមរៀបចំ សមយុទ្ធសង្គ្រោះគ្រោះមហន្តរាយមួយនៅតំបន់ព្រំដែនខេត្តស្វាយរៀងមានលក្ខណៈទ្រងទ្រាយធំមិនធ្លាប់ដែលមានក្នុងរយះពេលកន្លងមកទេ ។ ដូច្នេះយេីងនិងរៀបចំគ្រប់ហេដ្ឋារចនា ចាត់តាំងឱយបានសមស្របទាន់ពេលវេលាផងដែរ ៕
ដោយ៖ សុខដុម