យុវជនម្នាក់ខឹងមិនដណ្តឹងប្រពន្ធឲ្យចងកធ្វើអត្តឃាត សម្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តមណ្ឌលគីរី៖ យុវជនម្នាក់បានសម្រេចចិត្ត ប្រើខ្សែចងកធ្វើអត្តឃាតដោយសារតែចង់បានប្រពន្ធហើយត្រូវម្តាយឪពុកស្តីបន្ទោសឲ្យ។

ហេតុការចងកធ្វើអត្តឃាតនេះបានកើតឡើងនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំនុចក្រោយវិហារយីស៊ូគ្រីស្ទ ក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី។

ប្រភពពីនគរបាលក្រុងសែនមនោរម្យ ក្រោយពីបានធ្វើការពិនិត្យសាកសពភ្លាមៗបានរកឃើញស្លាកស្នាមជាំដោយខ្សែចងក។

លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រៀម លីថូ ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិឃុំខាងលើ។

ដោយសារតែខឹងឪពុកម្តាយស្តីបន្ទោសរឿងដើរលេងច្រើនពេលយប់ និងខឹងមិនដណ្តឹងនារីដែលខ្លួនស្រលាញ់ឲ្យធ្វើជាប្រពន្ធទើបសម្រេចចិត្តចងកធ្វើអត្តឃាតតែម្តង។

ក្រោយពីពិនិត្យសាកសពរួចរាល់ សមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

...

ដោយ​ ជីវន្ត័

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print