វិភាគ៖ អឺរ៉ុបកោះប្រជុំជាបន្ទាន់ ភាគីពាក់ព័ន្ធនៅក្នុងកិច្ចព្រមព្រៀង ក្រោយអាមេរិកនិងអ៊ីស្រាអែលត្រៀមវាយប្រហារអ៊ីរ៉ង់

ចែករំលែក៖

បណ្តាប្រទេសមហាអំណាចបរមាណូនៅអឺរ៉ុប ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បរមាណូជាមួយអ៊ីរ៉ង់ កាលពីឆ្នាំ​២០១៥ បានកោះប្រជុំជាបន្ទាន់ ក្រោយពេលអ៊ីរ៉ង់បង្កើនចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម ។ ចំណែកអាមេរិកនិងអ៊ីស្រាអែលវិញ​បាន ត្រៀមលក្ខណៈវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់។
ក្រោយអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង កាលពីឆ្នាំ​២០១៥ នៅមានប្រទេស ៥ផ្សេងទៀតដែលបន្តសិក្សាកិច្ចព្រមព្រៀងនោះជាមួយអ៊ីរ៉ង់ ក្នុងនោះមាន អង់គ្លេស អាល្លឺម៉ង បារាំង រុស្ស៊ី និងចិន ។ ប៉ុន្តែប្រទេសទាំង នោះមិនអាចរារាំងអាមេរិក ដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់នោះឡើយ។ទាំងនោះហើយធ្វើឲ្យអ៊ីរ៉ង់សម្រេចបង្កើនការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម។
ពេលនេះដែរ អាមេរិក​បានប្រមូលផ្តុំកម្លាំង បង្កើតសម្ព័ន្ធមិត្តដើម្បីទប់ទល់អ៊ីរ៉ង់ ​វាយប្រហារនៅក្នុងតំបន់ឈូងសមុទ្រ ។ មន្ត្រីយោធាអាមេរិកលោក​ Joseph Dundord បានបញ្ជាក់ថា៖ មន្ទីរបញ្ចកោណអាមេរិក បានឡើងគម្រោង ការពារ​រាល់សកម្មភាព របស់អ៊ីរ៉ង់នៅតំបន់ឈូងសមុទ្រនិងមជ្ឈិបូព៌ា​។
ចំណែក អ៊ីស្រាអែលបានព្រមានពីសកម្មភាពយោធាទៅលើប្រទេសអ៊ីរ៉ង់​ ដោយត្រៀមបើកការវាយប្រហារ ទម្លាក់គ្រាប់បែក​ទៅលើទីតាំងសំខាន់ៗ របស់អ៊ីរ៉ង។ សកម្មភាពខាងលើបង្កក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមកើតឡើងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់​។
ការព្រមានខាងលើ​កើតឡើងក្រោយពេលនាយករដ្ឋមន្ត្រី អ៊ីស្រាអែល​ លោក​Netanyahu ​បានកោះប្រជុំ ជាបន្ទាន់អគ្គមេបញ្ជាការ កងទ័ព​ ស្តីពីយុទ្ធសាស្ត្រវាយប្រហារនិងទប់ស្កាត់ការវាយប្រហារពីអ៊ីរ៉ង់ ។ សកម្មភាពខាងលើកើតឡើង ក្រោយពេលដែល​ទំនាក់ទំនង​រវាង​អ៊ីរ៉ង់និងអ៊ីស្រាអែល ។
លោកណេតាន់យ៉ាងហូ​ ឈរនៅក្បែរ​យន្តហោះចម្បាំង​ F-35 Adir ​​ហើយបានថ្លែងថា​«ពេល ថ្មីៗនេះ​អ៊ីរ៉ង់​បានព្រមាន​ បំផ្លាញអ៊ីស្រាអែលឲ្យទៅជាផេះ។ លោកណេតាន់យ៉ាងហូលើកឡើងថា​​ចំណុចមួយអ៊ីរ៉ង់គួតែដឹងនោះគឺ​យន្តហោះចម្បាំង​ F-35Adir អាចហោះហើរទៅកាន់គ្រប់ទីកន្លែងនៅតំបន់មជ្ឈិបូព៌ា​​ ក្នុងនោះមានទាំងស៊ីរីនិងអ៊ីរ៉ង់។
កន្លងមក អ៊ីស្រាអែលបានព្រមាន ថានឹងវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់​ មិនអនុញ្ញាតឲ្យប្រទេសនេះមានបរមាណូនោះឡើយ ។ បច្ចុប្បន្នអ៊ីរ៉ង់បានចម្រើនសារធាតុអ៊ុយរ៉ានីញ៉មលើសពីកម្រិត​អនុញ្ញាត ហើយអ៊ីរ៉ង់អាចនឹងផលិត បរមាណូ ។ កន្លងមកអ៊ីស្រាអែល បានព្រមានថា​នឹងកម្ទេចអ៊ីរ៉ង់​ក្នុងរយៈពេល​៣០នាទី​ បើអាមេរិកវាយប្រហារនោះ ។
ចំពោះអ៊ីរ៉ង់វិញ មិនដែលចុះញ៉មជាមួយអាមេរិកនោះឡើយ មិនតែប៉ុណ្ណោះរដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់បានព្រមានវាយប្រហារទៅលើទីតាំងយោធាអាមេរិកនៅក្នុងតំបន់​ក្នុងនោះមានទាំងនាវាផ្ទុកយន្តហោះ អាមេរិកផងដែរ​។
មន្ត្រីជាន់ខ្ពស់​អ៊ីរ៉ង់​មួយរូប​ កាលពីថ្ងៃទី៩ ខែកក្កដា បានព្រលយពាក្យសម្តីព្រហើន​ ធំហួស​មាឌថា មូលដ្ឋាន​កងទ័ពអាមេរិក​​ទាំងអស់​នៅតំបន់មជ្ឈិមបូព៌ា រាប់ទាំង​នាវាផ្ទុកយន្តហោះ​ផងដែរ សុទ្ធតែស្ថិតនៅក្រោមចុង​កាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់ ។ កាំជ្រួចមីស៊ីលអ៊ីរ៉ង់​អាចកម្ទេច​ទីតាំងទាំងអស់នោះនៅពេលណា​ក៏បាន បើហ៊ានតែ​អាមេរិក​មានកំហុស​តែបន្តិច ។
លោក Hossein Nejat រដ្ឋមន្ត្រីក្រសួងកិច្ចការសង្គម និងវប្បធម៌ បានព្រមានកម្ទេច​មូលដ្ឋាន​ និង​នាវាផ្ទុកយន្តហោះ​របស់អាមេរិក​នៅឈូងសមុទ្រ បើសិន​អាមេរិក​ហ៊ានប្រមាថ​វាយប្រហារ​អ៊ីរ៉ង់ ។ ខណៈនេះដែរ ស្ថានការតានតឹង​រវាង​ប្រទេសទេសទាំងពីរ​ហាក់​គ្មានថយកម្តៅនោះទេ ។

តាមសម្តីរបស់លោក Nejat បានថ្លែងដូច្នេះថា៖ «មូលដ្ឋាន​ទ័ពរបស់អាមេរិក​ ស្ថិតនៅក្នុងជួរ​អាវុធមីស៊ីលរបស់យើង… ប្រព័ន្ធកាំជ្រួចមីស៊ីលរបស់យើង​នឹងកម្ទេច​​នាវាផ្ទុកយន្តហោះរបស់ពួកគេ បើសិន​ជាគេ​ធ្វើនូវកំហុសឆ្គងណាមួយ ។ អាមេរិក​បានយល់ដឹងយ៉ាងច្បាស់​ដូចថ្ងៃរះ អំពីផលវិបាក​​នៅក្នុងការប្រឈមមុខដោយយោធាជាមួយអ៊ីរ៉ង់» ។

សារព័ត៌មាន al-Masdar news បានផ្សាយ​បន្ថែមថា លោក Nejat ក៏បានបន្ថែមទៀតថា សង្គ្រាម​គឺមិនស្ថិតនៅលើ«របៀបវារៈរបស់លោកត្រាំ» ហើយ​ប្រធានាធិបតីអាមេរិក​មាន​បំណង«រុញទីក្រុងតេអេរ៉ង់​ឲ្យចរចា​តាមរយៈការដាក់សម្ពាធ​ខ្ពស់បំផុត»។

លោក Nejat ក៏បាន​បញ្ជាក់ថា «អ៊ីរ៉ង់ចាត់ទុកអ៊ីស្រាអែល​​គំរាមកំហែងសន្តិសុខ និងហានិភ័យខ្ពស់ ហើយ​អ៊ីរ៉ង់​ក៏កំពុង​តែមានការប្រឈមជាមួយ​អារ៉ាប៊ីសាអ៊ូឌីត, ជាមួយអាមេរិក និងជាមួយអ៊ីស្រាអែល ។ តេអេរ៉ង់​​កំពុងធ្វើសមរភូមិ​នៅព្រំដែន​សត្រូវ មិនមែនធ្វើសង្គ្រាមនៅព្រំដែន​របស់អ៊ីរ៉ង់ឡើយ» ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បែនចាមីន ណេតាន់​យ៉ាហ៊ូ បានធ្វើអត្ថាធិប្បាយ​​ព្រមាន​ថា អ៊ីរ៉ង់​ស្ថិតនៅក្នុងជួរ​របស់យន្តហោះចម្បាំងរបស់អ៊ីស្រាអែលដែលត្រូវកម្ទេច ។ សេចក្តីថ្លែងរបស់មេដឹកនាំអ៊ីស្រាអែល​បែបនេះ កើតឡើង​មួយសប្តាហ៍​ក្រោយ​ពីលោក Mojtaba Zolnour ប្រធានគណៈកម្មកាសន្តិសុខជាតិ និងនយោបាយការបរទេស​របស់សភា​អ៊ីរ៉ង់​បានអះអាងថា បើអាមេរិកវាយប្រហារអ៊ីរ៉ង់ «មានពេលកន្លះម៉ោងប៉ុណ្ណោះ អ៊ីស្រាអែលនឹងខ្ទេច​បាត់ពីផែនដី» ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print