នៅមុននេះបន្តិច បុរសវាយនិងយកវត្ថុរឹងឆូតលើមុខប្រពន្ធផ្អើលពេញ Facebook ប៉ុន្មានថ្ងៃមុននគរបាលចាប់ឃាត់ខ្លួនហើយ

ចែករំលែក៖

ភ្នំពេញ ៖ គេចមិនផុតពីច្បាប់ទេ ជនសង្ស័យនៅវ័យក្មេង ការប្រព្រឹត្តខុសត្រូវទទួលទោស!! នៅវេលាថ្ងៃត្រង់​ទី១០ ខែកក្កដា ឆ្នាំ២០១៩ នគរបាលឃាត់ខ្លួនបានហើយ ប្តីដែលបានប្រើហិង្សាវាយដំលើប្រពន្ធបណ្តាលរបួសក្នុងទិដ្ឋភាពខ្លោចផ្សាកាលពីប៉ុន្មានថ្ងៃមុននេះ នៅចំណុចផ្ទះជួល ស្ថិតក្នុងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។

តាមរយៈរូបភាព ប្រពន្ធដែលរងរបួសលើផ្ទៃមុខក្នុងទិដ្ឋភាពអាណិតអាសូរ ខ្លោចផ្សា ត្រូវបានចែកចាយលើ Facebook រហូតមានការអន្តរាគមន៍ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រកាសស្វែងរកស្ត្រីរងគ្រោះ​ដើម្បីរកយុត្តិធម៌ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចក្រោយសាកសួរជនសង្ស័យបានបកស្រាយថា « រឿងហេតុដែលជ្រុលដៃដាក់ប្រពន្ធមួយដៃចំមុខបណ្តាលឲ្យរបួសនោះ ព្រោះខ្លួនបានឃើញរូបថតឱបគ្នាជាមួយនឹងប្រុសថ្មី ក៏សួរដេញ ដោល ខណៈដែលមានប្តីនិងកូន ។ ដល់ពេលសួរដេញដោល ប្រពន្ធក៏ខឹងហើយប្រើហិង្សាមកលើគាត់មុន ទើបគាត់ខឹង ក៏ជ្រុលវាយមួយដៃចំមុខ បណ្តាលឲ្យរបួសបែបនេះ ។ ។ ចំណែករឿងដែលថាគាត់ជាប្តីចង់យកកាំបិតមកឆូតមុខនោះ គឺមិនពិតនោះទេ នាងជាប្រពន្ធពន្លើសទាំងអស់ ហើយកន្លងមកដែលធ្លាប់មានរឿងនឹងគ្នា ក៏មិនមែនគាត់ជាប្តីវាយប្រពន្ធមុនដែរ ឬប្រពន្ធវាយមកលើគាត់មុន គាត់​គ្រាន់តែការពារខ្លួនតែប៉ុណ្ណោះ បើមិនជឿមានម្តាយ និងប្អូនស្រីអាចធ្វើសាក្សីបាន » ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print