លោក​ អេង ហ៊ី ថ្លែង​ថា​ រថយន្តដឹកឈើល្មើសច្បាប់៤គ្រឿង ត្រូវបានបំផ្លាញចោល​នៅនឹងកន្លែង​ និង៤០គ្រឿងទៀត​ កាត់ និង​បំផ្លាញចោលនៅពេលក្រោយ

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី​ ៖ បន្ទាប់​ពី​បេីកប្រតិបត្តិការ​ បង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ក្រាបក្នុងរូប​ភាពទ្រង់ទ្រាយធំ ចាប់ឃាត់មនុស្ស០៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង៤០គ្រឿង​។

ប្រតិបត្តិការ​បង្ក្រាបបទល្មើសព្រៃឈើមក​ដល់​ពេល​នេះ​ រកឃេីញ​រថយន្តដឹកឈើល្មើសច្បាប់ចំនួន៤គ្រឿងទៀត នៅក្នុងព្រៃជ្រៅ ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានកម្លាំងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិធ្វើការកម្ទេចចោលនៅនឹងកន្លែងដោយប្រើម្សៅ TNT។ សម្រាប់រថយន្តល្មើសជាង៤០គ្រឿងទៀត ដែលត្រូវ​បានបង្ក្រាប និងរឹបអូសទុក រង់ចាំការកាត់និង​បំផ្លាញចោលនៅពេលក្រោយ។

នេះបេីយោងតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានថ្លែងប្រាប់​ដល់បណ្តាអ្នកសារ​ព័ត៌មាន​នៅថ្ងៃ​ទី១០​ ខែកក្កដា​ ឆ្នាំ​២០១៩នេះ​ ។

លោកបញ្ជាក់ថា​ ចំពោះ​សំណុំរឿងនៃការចាប់​ ខ្លួនលោកឧក​ ញ៉ា ស៊ឹង សំអុល និងបក្ខពួក​ ៣នាក់ផ្សេងទៀត ដែលរងការចាប់ខ្លួននោះ ត្រូវបានលោក​ឧត្តមសេនីយ៍អ្នកនាំពាក្យអះអាងថា អាចផ្ទេរមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់​ការ​បន្ត​ ៕​ ដោយ​ ៖​ ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print