រឿងលុយទៀតហើយ! បញ្ញា សិទ្ធិត្រូវគេទាបំណុលនិងប្តឹងពីបទរំលោភលើសេចក្តីទុកចិត្ត

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងស្ងាប់ស្ងាត់រឿងថៅកែក្លឹបកម្សាន្ត សោន (Sound Club) របស់លោកឧកញ៉ា ដួង ឆាយ ផុសទាលុយមិនទាន់បាន២ខែផង ស្រាប់តែពេលនេះតារាសម្តែង និងពិធីករលោក បញ្ញាសិទ្ធិ ត្រូវបានគណនីយហ្វសប៊ុកមួយបានបង្ហោះសារទាបំណុលដោយបង្ហាញរូបនឹងឈ្មោះចំៗ រួមទាំងឯកសារភស្តុតាងមួយចំនួនទៀត។
​ជាច្រើនលើកច្រើនសាររួចមកហើយដែលតារាសម្តែង ចម្រៀង បញ្ញា សិទ្ធិត្រូវបានគេទម្លាយថាបានជំពាក់បំណុល និងប្រកាសទារជាសាធារណៈក្រោយពី តារារូបនេះមិនព្រមសងតាមការសន្យា។ ថ្មីៗនេះគណនីយហ្វេសប៊ុកឈ្មោះ An Sreyorn បានបង្ហោះសារអមដោយរូបភាពជាច្រើនសន្លឹកជាមួយខ្លឹមសារឲ្យតារាប្រុសសាច់ខ្ចីរូបនេះចេញមុខដោះស្រាយបំណុលដែលជំពាក់ធនាគារ។ ក្រៅពីខ្លឹមសារនេះ ម្ចាស់គណនីយក៏បានបង្ហាញនូវភស្តុតាងពីការខ្ចីប្រាក់ធនាគារចំនួន១ម៉ឺនដុល្លារ​ហើយ​តារារូបនេះបានគេវេសមិនបង់រយៈពេល៨ខែមកហើយ។ យោងតាមពាក្យបណ្តឹងរបស់ដើមបណ្តឹងឈ្មោះស៊ី វុទ្ធី បានប្តឹងឈ្មោះ កា បញ្ញាសិទ្ធិ ភេទប្រុសអាយុ២៩ឆ្នាំ ដែលត្រូវជាមិត្តភ័ក្កិរបស់កូនលោក ហើយបានយកប្លង់ដីរបស់លោកយកទៅបញ្ចាំនៅធនាគារក្នុងតម្លៃ១ម៉ឺនដុល្លារអាមេរិក ដោយតារាចម្រៀងរូបនេះធានាក្នុងការបង់សង ប៉ុន្តែរយៈពេល៧ខែហើយដែលតារារូបនេះមិនបានបង់តាមការសន្យា។ តាមពាក្យបណ្តឹងម្ចាស់ដើមបណ្តឹងបានប្តឹងទារសងជំងឺចិត្តចំនួន ៥ម៉ឺនដុល្លារអាមេរិក។
​គួរបញ្ជាក់ដែរថា កន្លងទៅតារាចម្រៀង បញ្ញា សិទ្ធិ ធ្លាប់ត្រូវបានគណនីយហ្វេសប៊ុកមួយបាន បរិហាកេរថាបានខ្ចីលុយ និងកេចវះមិនចូលខ្លួនដោះស្រាយ ប៉ុន្តែត្រូវបានតារាចម្រៀងរូបនេះចេញមុខបដិសេធ និងចាត់ទុកថាជាការបង្ខូចកិត្តិយស។ មិនបានប៉ុន្មានថ្ងៃផងតារាសម្តែងសាច់ខ្ចីស្រីសុំខ្មាសរូបនេះបានចេញទៅសម្តែងនៅលើទឹកដីនៃប្រទេសអូស្ត្រាលីកាលពីថ្ងៃទី០៦ខែមេសាឆ្នាំ២០១៩ និងបន្តទៅកាន់ប្រទេសញូវហ្សេលេនផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print