ភ្លឹកនឹងសម្រស់ប្រាសាទ ដាវីន ក្នុងឈុតច្នៃបែបអប្សរា ស

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងបង្ហាញម៉ូត សម្បុរស្រអែមស្រស់ កញ្ញា ប្រាសាទ ដាវីន បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាថ្មីក្រោយពីនាងបានបង្ហាញស្នាដៃសិល្បៈជាច្រើនបន្តបន្ទាប់ក្រោយពីប្រកាសចេញមុខក្នុងការងារសិល្បៈជាថ្មី។ អ្វីដែលពិសេសនាងធ្វើឲ្យគេចាប់ភ្លឹកនិងកោតសរសើរអំពីសម្រស់ និងទេពកោសល្យនៃការថតម៉ូតថ្មីច្នៃដោយជាងជំនាញក្នុងឈុតអប្សរាសដ៏រស់រវើក។
អតីតFreshie Girl ចំណាត់ថ្នាក់លេខ៣ នៅឆ្នាំ ២០០៥ រាងខ្ពស់ស្រឡះសម្បុរខ្មៅស្រអែមអ្នកនាង ប្រាសាទ ដាវីន ស្រាប់តែបង្ហាញមុនជាថ្មីក្នុងការងារសិល្បៈ កាលពីប៉ុន្មានឆ្នាំចុងក្រោយនេះបន្ទាប់ពីនាងវិលមកពីការរស់នៅប្រទេសអូស្ត្រាលីអស់ជាច្រើនឆ្នាំ។ វិលវិញសម្រស់នៅតែស្រស់ស្អាតប្លែកគួរឲ្យទាក់ទាញទាំងរូបរាង និងសប្បុរដែលកម្រមានសិល្បការិនីខ្មែរមាន។
ពេលថ្មីៗនេះដែរ គណនេយ្យ Facebook របស់ លោក សៀនសិទ្ធគុណ ម្ចាស់ Photocity ដ៏ល្បីឈ្មោះបានបង្ហោះរូបអប្សរាស ដែលមាន ប្រាសាទដាវីនជាម៉ូដែល។លោកគុណបានប្រាប់ថា លោកបបានយកលំនាំពីគំនូររបស់សិល្បះករ សូ គីមសាន ជាប្រភេទគំនូរទំនើប ដោយមានអប្សរាស ជាប្រធានបទ មានឈ្មោះថាទេពធីតាក្នុងសុបិន្ត ទទួលបានការ អនុញ្ញាតពីសិល្បះករខាងលើ ដោយចំនាយថវិការផ្ទាល់ខ្លួន ក្នុងការផលិតគ្រឿងអលង្ការសម្រាប់ឈុតនេះ និងសហការដោយ វប្បធម៌ខ្មែរលក់គ្រឿងសម្អាងការនិងក្រូម៉េ។រូបថតសិល្បៈរបស់លោកគុណពិតជាស្រស់ស្អាតខ្លាំង បង្កប់នូវអត្ថន័យ ជាមួយបច្ចេកទេសខ្ពស់ ក្នុងការរៀបចំក៏ដូចជាបច្ចេកទេសពន្លឺដ៏ល្អ ម៉្យាងទៀតម៉ូដែលយើងមានសម្បុរ៍ទឹកឃ្មុំ រឹតតែធ្វើឲ្យរូបសិល្បះទាំងនេះមានភាពប្រសើរខ្លាំងក្រៃលែង។
​មានការកោតសរសើរខ្លាំងចំពោះការច្នៃប្រឌិត រួមទាំងសម្រស់ប្លែក និងសម្រស់ស្រស់សោភារបស់តារាស្រីរូបនេះ ហើយទស្សនិកជនជាច្រើនស្នើឲ្យតារាស្រីរូបនេះវិលមករកការសម្តែងភាពយន្តភាគ ឬភាពយន្តខ្នាតធំផងដែរព្រោះតែការនឹករលឹកខ្លាំង។
គួរបញ្ជាក់ដែរថាប្រាសាទ ដាវីន គឺជាតារាសម្តែងនិងតារាម៉ូដែលមួយរូបដែលមានប្រជាប្រិយគួរឲ្យ កត់សម្គាល់បន្ទាប់ពីនាងទទួលបានជ័យលាភីលេខ៣ក្នុងការប្រឡងជ្រើសរើស ស្រីស្អាតប្រចាំឆ្នាំ២០០៥ ។ នាងបានទទួលជោគជ័យជាបន្តបន្ទាប់នៅក្នុងវិស័យសិល្បៈពិសេសនាងមាន លក្ខណៈលេចធ្លោខាងការថតផ្សាយពាណិជ្ជកម្មពីព្រោះរូបរាងរបស់នាង សិចស៊ី ហើយនាងមានកម្ពស់ខ្ពស់ស័ក្តិសមនឹងការផ្សាយពាណិជ្ជកម្ម។ ប្រាសាទ ដាវីន បានបាត់មុនពីការងារសិល្បៈអស់រយៈពេលជិត១០ឆ្នាំ ក្រោយពីនាងចេញទៅរស់នៅប្រទេសអូស្ត្រាលី ។ ក្រោយវិលមកកម្ពុជាកាលអំឡុងពេល២ឆ្នាំចុងក្រោយនេះនាងបានលេចមុខជាថ្មីក្នុងការងារសិល្បៈ ហើយនាងក៏មានមុខជំនួញខ្លះផ្ទាល់ខ្លួនដែលកំពុងមានការគាំទ្រច្រើនផងដែរ ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print