ភ្នំពេញ៖ លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ត្រូវចុះទៅដល់កន្លែង ស្នាក់នៅរបស់កម្មករ កម្មការិនី ដើម្បីពិនិត្យមើលពីតម្រូវការជាក់ស្តែងរបស់កម្មករ ដូចជា ទឹក ភ្លើង សេវាសុខភាព សន្ដិសុខ និងសំរាមជាដើម ។ការណែនាំបែបនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើង ក្នុងឱកាសដែល លោក ចុះជួបសំណេះ សំណាលជាមួយ កម្មករ កម្មការិនី ចំនួន១២២៥ នាក់ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ១៣ កើត ខែអាសាឍ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ខែកក្ដដា ឆ្នាំ២០១៩ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ បងប្អូនកម្មករ កម្មការិនីយើងមានឪពុកម្នាក់ ប្រកបដោយព្រហ្មវិហារធម៌ គឺសម្តេចតេជោហ៊ុន សែន ដែលសម្តេចតែងតែបានគិតគូរសុខទុក្ខនិងបំពេញតម្រូវការជូន បងប្អូនកម្មករ-កម្មការិនីយើង គ្រប់ពេល វេលាតាមរយៈកញ្ចប់អត្ថប្រយោជន៍ទាំង៩ចំណុច ធ្វើឱ្យកម្មករ-កម្មការិនីយើងទទួលបានផល ប្រយោជន៍រួមទាំងប្រាក់បៀវ ត្សរ៍ បានសមរម្យទៀតផង។
លោក ឃួង ស្រេង បានណែនាំឲ្យកម្មករ កម្មការិនី ទាំង ១២២៥នាក់ កុំជឿងតាមពាក្យ កុំជឿតាមពាក្យញុះញង់ ឬ មេខ្យល់ ដែលមកបោកប្រាស់បងប្អូន ឲ្យទៅធ្វើបាតុកម្មនៅមុខរោងចក្ររបស់បងប្អូន ដែលជាឆ្នាំងបាយរបស់បងប្អូន ដូច្នេះបងប្អូនត្រូវយល់ឲ្យបានច្បាស់មុន នឹងសម្រេចចិត្តទៅធ្វើអ្វីមួយ ។ បងប្អូនត្រូវយល់ថា បងប្អូនមានការងារធ្វើមាន រោងចក្រធ្វើក៏ដោយសារតែ គណបក្សប្រជាជនកម្ពុជាជួយកសាង និងការពារសន្តិភាពសុខសន្តិភាពជូនបងប្អូនជូនប្រទេសជាតិទាំងមូល និងជួយរកការងារឲ្យបងប្អូន បានធ្វើរហូតមកដល់ សព្វថ្ងៃនេះ ។
លោក ឃួង ស្រេង បានលើកឡើងថា៖ កន្លងមកតាមរយៈការទទួលជួបសំណេះ សំណាលរបស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែបាន ប្រកាសអំពីគោល នយោ បាយរបស់រាជ រដ្ឋាភិ បាល គោលនយោបាយជាតិ គាំពារសង្គម ចំពោះបងប្អូនកម្មករ និយោជិត។ ដោយនៅឆ្នាំ២០១៩នេះ អ្វីដែលសម្តេចតេជោប្រកាសជូនបងប្អូនកម្មករ និយោជិត ដោយ មានប្រាក់ឈ្នួលប្រចាំ ខែ១៨២ដុល្លារ ព្រមទាំងបើក២ដងក្នុងមួយខែ។ កម្មករ កម្មការិនី ទាំងអស់ត្រូវតែមាន ការទទួលសេវាពិនិត្យ សុខភាព ព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតបង់ថ្លៃ ដោយគ្រាន់តែប្រើប័ណ្ណ ប.ស.ស ។ ចំពោះស្រ្តីសម្រាលកូនត្រូវឈប់ សម្រាក៣ខែ ទទួលប្រាក់១២០ភាគ រយ ជាដើម។
នាឱកាស នោះដែរ លោក ឃួង ស្រេង ក៏បាន នាំយកថវិកា របស់សម្តេ ចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅផ្តល់ជូនបងប្អូនកម្មករ កម្មការិនី ទាំង១២២៥ នាក់ ក្នុងម្នាក់ៗ ទទួលថវិកា ចំនួន២ ម៉ឺនរៀល ។
លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានឱ្យដឹងថា៖ ខណ្ឌមានជ័យ មានរោង ចក្រចំនួន ៣៦ រោងចក្រ និងសហ គ្រាសចំនួន៣៦១ សហ គ្រាស មានកម្មករសរុបចំនួន៤៣៩៦៦ នាក់ និងកម្មករស្នាក់នៅផ្ទះជួលមានចំនួន ៣០៨៦០ នាក់ ។ បច្ចុប្បន្ន ក្នុងចំណោមរោងចក្រទាំង៣៦យើងបានកសាងសាខាបក្ស ចំនួន៨សាខា បក្សតាម រោងចក្រមានចំនួន១៥០៦ នាក់ ។
លោកបន្ដថា៖ កន្លងមកតាមរយៈ នៃការជួបសំណេះ សំណាលរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជាជាមួយបងប្អូនកម្មករនិយោជិត សម្ដេចបានដាក់ចេញនូវគោលនយោបាយជាតិ គាំពារសង្គមដោយបានផ្ដល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់បងប្អូនកម្មករកម្មការិនី ។ ឱ្យបងប្អូនកម្មករ កម្មការិនី បានយល់កាន់តែជ្រួតជ្រាប ច្បាស់អំពីអត្ថប្រយោជន៍នានា ដែលសម្ដេចតេជោបានផ្តល់ជូនក្រុមការ ងារគណៈចលនាអក្សជាតិ ខណ្ឌបានចុះដល់បន្ទប់ជួល ដើម្បីផ្សព្វផ្សាយបន្ថែមអំពីខ្លឹមសារសំខាន់សំខាន់ ពាក់ព័ន្ធនឹងអត្ថប្រយោជន៍របស់កម្មករនិយោជិត រួមទាំងបានចិញ្ចឹមចលនាជាប្រចាំដល់ បងប្អូនធ្វើឲ្យអារម្មណ៍ បងប្អូនកម្មករកម្មការិនីមានភាពកក់ក្ដៅ និងបង្កើនជំនឿមុតមាំមកលើគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ៕
ដោយ៖ សំរិត