ឈ្មួញលួចដឹកសត្វព្រៃប្រវឹកជិត១០០០ក្បាលប្រើប្រាស់ស្លាកសញ្ញាក្រុមហ៊ុនCPត្រូវបានសមត្ថកិច្ចបង្ក្រាប

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកូរ៉េប្រើប្រាស់ស្លាកសញ្ញាក្រុមហ៊ុនCP ផ្គត់ផ្គង់អាហារគ្រឿងឧបភោគបរោភោគ លួចដឹកសត្វព្រៃប្រវឹកជិត១០០០ក្បាលត្រូវបានលោក អ៉ិត សុធា ព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ សម្របសម្រួលនីតិវីធី រដ្ឋបាលព្រៃឈើផ្នែកស្ទោង ស្ទាក់ចាប់ និងប្រលែងឲ្យមានសេរីភាព នៅរម្យនីយដ្ឋានស្ទឹងប្រិយប្រស់ នៅរសៀលថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០១៩ រំដោះសត្វធម្មជាតិ។
តាមការឲ្យដឹងពីលោក ឈឿង គុណ នាយផ្នែកនៃរដ្ឋបាលព្រៃឈើស្ទោង បានឲ្យដឹងថា ៖ មុនពេលឈានដល់ការបង្ក្រាបរថយន្តដឹកសត្វព្រៃនេះ លោកបានទទួលព័ត៌មានថា មានរថយន្តកូរ៉េមួយគ្រឿងចំណុះ ១,៥តោន ប្រើប្រាស់សញ្ញាផ្លាកក្រុមហ៊ុនCP បានលួចដឹកសត្វព្រៃដែលកំពុងធ្វើដំណើរចេញពីខេត្តសៀមរាប ឆ្ពោះទៅភ្នំពេញ ឆ្លងកាត់ខេត្តកំពង់ធំ លោកក៏បានសុំការឯកភាពពីលោក អ៉ិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ស្នើសុំដើម្បីស្ទាក់ និងឃាត់រថយន្តត្រួតពិនិត្យ។ ក្នុងការត្រួតពិនិត្យ ក៏ប្រទះឃើញមានកេសជ័រចំនួន៧៦កេស នៅក្នុងកេសមានសត្វប្រវឹកដែលជាសត្វព្រៃ ក៏បាននាំរថយន្តនិងមនុស្ស៣ នាក់ នាំចូល។
ទី១ -ឈ្មោះ ងួន សុភា អាយុ ៣៨ឆ្នាំ រស់នៅភូមិព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានសារភាពថា បានដឹកសត្វព្រៃចេញពីខេត្តសៀមរាបឆ្ពោះទៅភ្នំពេញ ជាមួយនឹងកម្មករ២នាក់ ទី១ឈ្មោះព្រេន និង ឈ្មោះ នី។ ហើយវត្ថុតាងទាំងអស់ត្រូវ បាននាំមកផ្នែករដ្ឋបាលព្រៃឈើស្ទោង ដើម្បីធ្វើកំណត់ហេតុ ចំណែកសត្វប្រវឹកទាំងអស់ នៅរថយន្តត្រូវបានទម្លាក់ចុះដើម្បីរាប់ចំនួន លទ្ធផលគឺសត្វព្រៃប្រវឹកចំនួន១០៦៨ក្បាលចំណែកម្ចាស់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ជាមួយគ្នានេះ លោក អ៉ិត សុធា ព្រះរាជអាជ្ញារអបសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា លោកមានការសង្ស័យថា រថយន្ត នេះអាចលួចប្រើប្រាស់ ស្លាកសញ្ញារបស់ក្រុមហ៊ុន CP ដើម្បីក្លែងបន្លំដឹកបទល្មើសខុសច្បាប់។ ហើយ លោកនឹងឲ្យជំនាញបើកការស៊ើបអង្កេត បើរកឃើញកំហុស ម្ចាស់ដឹកបទល្មើស និងធ្វើការអនុវត្តនីតិវិធីច្បាប់បន្តទៀត៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print