សារព័ត៌មាន Japan times នៅថ្ងៃទី១៩ខែកក្កដាបានផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យាហួវាយ បានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភីបាលអ៊ីតាលី មិនមានគោលជំហរច្បាស់លាស់ ។ ក្រោយពេលអាមេរិកបញ្ចុះបញ្ចូល អ៊ីតាលីក៏បានសម្រេចបោះបង់បច្ចេកវិទ្យា ហូ វាយ ។
ប្រធានក្រុមហ៊ុន Huawei ប្រចាំប្រទេសអ៊ីតាលី លោក Luigi De Vecchis ជា បានធ្វើការកត់សម្គាល់ ខាងលើនៅចំពោះសមាជិកសភាអ៉ីតាលី ក្រោយរដ្ឋាភិបាលទីក្រុងរ៉ូម ដាក់ចេញនូវក្រិត្យ ជាបន្ទាន់មួយកាលពីសប្ដាហ៍មុន ដើម្បីបង្កើនអំណាងក្នុងការលូកដៃចូលកិច្ចការវិស័យឯកជន។
រដ្ឋាភិបាលអ៊ីតាលីបានអះអាងថាខ្លួនធ្វើបែបនេះដោយសារតែព្រួយបារម្ភពីសក្ដារនុពលរបស់ Huawei និង ZTE Corp ក្នុងការអភិវឌ្ឍប្រព័ន្ធ 5G ដែលសហរដ្ឋអាមេរិកចោទថាមានគោលដៅស៊ើបការណ៍សំងាត់ផ្នែកពាណិជ្ជកម្មឱ្យរដ្ឋាភិបាលចិន។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានបញ្ចុះបញ្ចូលអ៊ីតាលី និងបណ្ដាប្រទេសអឺរ៉ុបដទៃទៀត កុំឱ្យប្រើប្រាស់បរិក្ខាឬបច្ចេកវិទ្យា Huawei ព្រមទាំងត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះក្រុមហ៊ុន ZTE ដោយ ចោទថាក្រុមហ៊ុនទាំងពីរនេះអាចនឹងបង្កហានិភ័យដល់ផ្នែកសន្តិសុខជាតិ។ ប៉ុន្តែ ក្រុមហ៊ុន Huawei និង ZTE បានច្រានចោលការចោទប្រកាន់នេះ ៕