ឥណ្ឌានឹងបញ្ជូនយានទៅឋានព្រះចន្ទជាថ្មី ក្រោយការផ្អាក

ចែករំលែក៖

កន្លងមក ​ឥណ្ឌាបានត្រៀមលក្ខណៈរួចរាល់នៅក្នុងការបញ្ជូនយានទៅស្រាវជ្រាវនៅលើឋានព្រះចន្ទ ។ ពេលវេលាបាញ់បង្ហោះយានបានចាប់ផ្តើមរាប់បញ្ចាស​ ប៉ុន្តែ ក្រុមវិស្វ័កករ បានសម្រេចផ្អាក់ភ្លាមៗដោយរកឃើញមានកំហុស តូចមួយ ។ 

នៅពេលនេះដែរ​ ឥណ្ឌាសម្រេចថានឹងព្យាយាមចេញបេសកកម្មទៅឋានព្រះច័ន្ទជាថ្មីម្តងទៀត នៅដើមសប្តាហ៍ក្រោយ ។ពេលនេះក្រុមឯកទេសបាន ក្រោយជួបបញ្ហាដែលកំណត់កាលបរិច្ឆេទថ្មី សម្រាប់ ការចេញបេសកកម្មឆ្ពោះទៅកាន់ឋានព្រះច័ន្ទ គឺនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ខែកក្កដា ឆ្នាំ​២០១៩ ។ 

កាលពីថ្ងៃទី​១៨ខែកក្កដា  អង្គការអវកាសស្រាវជ្រាវផ្នែកអវកាសឥណ្ឌា ISRO បានប្រកាសថា បេសកកម្ម Chandrayaan-2 ដែលជា ការបញ្ជូនយានអវកាសជាលើកទីពីរទៅកាន់ព្រះច័ន្ទ នឹងត្រូវធ្វើឡើងនៅម៉ោង២៖៤៣នាទីរសៀល (ម៉ោងនៅឥណ្ឌា ខណៈនៅកម្ពុជា ម៉ោង០៤៖១៣នាទីល្ងាច) ថ្ងៃចន្ទ ទី២២ ខែកក្កដានេះ បន្ទាប់ពីគម្រោងនេះត្រូវបានផ្អាកកាលពីថ្ងៃទី១៥ ខែកក្កដា ព្រោះតែបញ្ហាបច្ចេកទេស ដែលបើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាផ្ទាល់ គឺអាចដោយសាររកឃើញការលេចឥន្ធនៈនៅក្នុងគ្រាប់រ៉ុក្កែត ដែលត្រូវបាញ់បង្ហោះឡើងទីអវកាស។

 ការសម្រេចផ្អាកបេសកកម្មខាងលើ គឺត្រូវបានធ្វើឡើង ដោយនៅសល់តែ៥៦នាទីប៉ុណ្ណោះ មុនពេលបេសក កម្ម Chandrayaan-2 ត្រូវបានផ្តើម។ បេសកកម្មលើកទីពីរនេះ ខុសពីបេសកកម្មលើកទីមួយ Chandra yaan-1 ត្រង់ថា ឥណ្ឌានឹង បញ្ជូនយានឲ្យទៅចុះចតផ្ទាល់លើផ្ទៃព្រះច័ន្ទថែមទៀត មិនត្រឹមតែទៅគោចរឡើយដូចកាលលើកមុនឡើយ។ បើជោគជ័យ ឥណ្ឌានឹងក្លាយជាប្រទេសទី៤ ដែលបានសម្រេចគោលដៅនេះ បន្ទាប់ពីសហភាពសូវៀត (រុស្ស៊ី) អាមេរិក និង ចិន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print