ខេត្តកំពង់ស្ពឺ៖ លោក ពេជ្រ វាសនា បានដឹកនាំក្រុមការងារ អន្តរក្រសួងចុះត្រួតពិនិត្យមើលទីតាំងអនុគម្រោង រលាំងជ្រៃនៅព្រឹក ថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០១៩នេះ។
មន្ត្រីបានអោយដឹងថា៖ លោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជាយកគម្រោងកែលំអ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (CP-P14) បានដឹកនាំក្រុមការងារត្រួតពិនិត្យអន្តរក្រសួង ដែលមានសមាសភាពចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាង JICA ប្រចាំព្រះរាជាណាចក្រកម្ពុជា, ទីប្រឹក្សាបច្ចេកទេសគម្រោង, ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងអគ្គនាយករងមជ្ឈមណ្ឌលបោសសំអាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា (CMAC) ចុះត្រួតពិនិត្យមើលទីតាំងអនុគម្រោង រលាំងជ្រៃ ស្ថិតនៅសង្កាត់ច្បារមន ក្រុងកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ ដែលត្រូវរៀបចំដំណើរការសាងសង់នាពេលឆាប់ៗខាងមុខនេះ៕
ដោយ៖ សិលា