តំបន់ភាគខាងត្បូង ឥណ្ឌាប្រកាសអាសន្នពីគ្រោះទឹកជំននទ្រង់ទ្រាយធំ

ចែករំលែក៖

សម្ពាធទាប បណ្តាលឲ្យភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុកតំបន់ជាច្រើន​ក្នុងប្រទេស ឥណ្ឌា ពិសេសគឺតំបន់ភាគខាងត្បូង ប្រឈមនិងគ្រោះទឹកជំនន់ទ្រង់ទ្រាយធំ ។ រដ្ឋាភិបាលបានប្រកាសអាសន្ន ឈានដល់កម្រិតក្រហម ដែលជាកម្រិតខ្ពស់បំផុត ក្នុងចំណោមកម្រិតប្រកាសអាសន្ន។ ដោយភ្លៀងនៅតែបន្តធ្លាក់ខ្លាំងមិនមានការថយចុះឡើយ។

នៅតំបន់ភាគខាងកើត​រដ្ឋ Bihar និងតំបន់ភាគខាងកើត របស់ប្រទេសឥណ្ឌា ស្ថានភាពទឹកជំនន់កាន់តែធ្ងន់ធ្ងរទៅៗផងដែរ ។ កងម្លាំងទាហានឥណ្ឌា​ត្រូវបានអំពាវនាវឲ្យចេញធ្វើប្រតិបត្តិការ ជួយសង្គ្រោះ​ប្រជាជន និងសត្វពាហនៈ​ដែលរងគ្រោះ​ដោយសារទឹកជំនន់​នៅក្នុងតំបន់ទាំងនោះ ។ ផ្ទៃដី​ដំណាំកសិកម្ម ប្រហែល​៨០០ហិកតា រងការលិចលង់ខូចខាត ។ មនុស្សម្នា​នាំគ្នា​ភៀសខ្លួនចាកចេញពីលំនៅឋានរាប់សិបពាន់នាក់ ។

ប្រភពព័ត៌មាន​នានាបានផ្សាយថា ជនរងគ្រោះបាត់បង់ជីវិត​​នៅក្នុងតំបន់ភាគខាងកើត រដ្ឋ Bihar ប្រទេសឥណ្ឌា ដោយសារតែគ្រោះទឹកជំនន់នេះ​ បានកើនឡើង​៧៨នាក់ហើយ ។

នៅក្នុងរដ្ឋ Assam ភាគខាងជើង​ឥណ្ឌានោះវិញ ស្រុកចំនួន​២៨ ក្នុងចំណោម​៣៣ស្រុក ត្រូវទឹកជំនន់ជន់លិច​ទាំងស្រុង បង្កឲ្យប្រជាជនជាង៥.៤លាននាក់​បាត់បង់ទីជម្រក ។ នៅទីនោះ គ្រោះទឹកជំនន់នេះ បណ្តាលឲ្យស្លាប់មនុស្ស​៣៦នាក់ ។ សត្វព្រៃជាច្រើន​ដទៃទៀត​នៅក្នុងតំបន់នេះ ប្រឈមនឹងហានិភ័យ​ដោយសារតែគ្រោះទឹកជំនន់នេះផងដែរ ។

នាយកដ្ឋានឧតុនិយម​ឥណ្ឌា​បានចេញប្រកាសអាសន្ន​ពណ៌ក្រហម នៅស្រុកចំនួនបី ស្ថិតនៅភាគខាងត្បូងរដ្ឋ Kerala ។ ការប្រកាសអាសន្នកម្រិតក្រហម​នោះ មានរយៈពេល២ទៅ៣ថ្ងៃ​ខាងមុខនេះ ។ ខេត្តមួយនេះ កាលពីឆ្នាំ២០១៨ គ្រោះទឹកជំនន់​បណ្តាលឲ្យស្លាប់មនុស្សរាប់រយនាក់ និងបាត់បង់ទីជម្រក​ជាង ២០០,០០០នាក់ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print