ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បង្ហាញក្តីសោកស្តាយចំពោះការខិតខំរបស់ខ្លួន ស្វែករកសុខសន្តិភាពជូនប្រទេសដទៃ ប៉ុន្តែបែរជាមានជនមួយចំនួនចង់ដាក់ទណ្ឌកម្ម ទប់ស្កាត់ចោទ ប្រកាន់ថាៈ ច្បាប់កម្ពុជាកំពុងអនុវត្តពេញលេញសព្វថ្ងៃ និងវិធានការដែលសមត្ថកិច្ចដាក់ចេញមិនយុត្តិធម៌ ត្រឹមត្រូវ។
ប្រមុខការពារជាតិកម្ពុជា ថ្លែងដូច្នេះនាថ្ងៃច័ន្ទ ៦រោច ខែ អាសា ឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេច រួមជាមួយលោក នីហ្សីដា យ៉ាសានណូរី អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន អញ្ជើញជាអធិបតីភាពពិធីបិទវគ្គហ្វឹកហ្វឺនគ្រូបង្គោលវាស់ស្ទង់ សម្រាប់ប្រតិបត្តិការសន្តិភាព អង្គសហប្រជាជាតិ បង្កើនសមត្ថភាព និងសិក្សាស្រាវជ្រាវជំនាញ TOPO នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ការបង្ហាញក្តីសោកស្តាយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បន្ទាប់ពីថ្មីៗនេះមានបណ្តាលអ្នកនយោបាយជាតិ និងអន្តរជាតិមួយចំនួននាំគ្នាចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាថា ការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា ធ្វើឱ្យមានលំហូរ នៃសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិរួមតូច ធ្វើឱ្យសាធារណៈជន មាន ការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ និងការបំផ្លើសពីការពិត ទាំងស្រុងពីអ្វីដែលកម្ពុជា អនុវត្តន៍ក្នុងពេលបច្ចុប្បន្ន។
សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងយ៉ាងដូច្នេះថា៖ «ប៉ុន្តែកម្ពុ ជា មានការសោកស្តាយចំពោះការខិតខំរបស់ខ្លួន ដើម្បីស្វែរកសុខសន្តិភាព ជូនប្រទេសដទៃ បែរជាមានជនមួយចំនួន ព្រួតដៃចង់ដាក់ទណ្ឌកម្ម ទប់ស្កាត់ និងចោទប្រកាន់ថា ច្បាប់ដែលកម្ពុជាកំពុងអនុវត្តពេញលេញសព្វថ្ងៃ និងវិធានការដែលសមត្ថ កិច្ចដាក់ចេញ មិនយុត្តិធម៌ និងមិនត្រឹមត្រូវ»។
សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងទៀតថា: ក្នុងឋានៈជារដ្ឋសមាជិក អង្គការសហប្រជាជាតិ ពិសេសក្នុងនាមជាប្រទេសមួយឆ្លងកាត់ សង្គ្រាមរ៉ាំរ៉ៃ បំផ្លិចបំផ្លាញ ដោយវិបត្តិ សង្គ្រាមផ្ទៃក្នុងកម្ពុជា ខិតខំចែករំលែក កងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ចូលរួមចំណែកសម្រាលទុក ជួយដល់ប្រទេសផ្សេង ដែលកំពុងប្រឈម និងបញ្ហាគ្រោះមហន្តរាយផ្សេងៗ ដូចកម្ពុជានាពេលកន្លងមក។ នេះគឺជាឆន្ទៈដ៏មោះមុតរបស់កម្ពុជា ក្នុងការសម្តែង សាមគ្គីភាព ជាអន្តរជាតិ និងរួមវិភាគទានដល់កិច្ច ប្រឹង ប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុ សន្តិភាព សន្តិ សុខ និងមនុស្សធម៌នៅលើលោក។
ប្រមុខការពារជាតិកម្ពុជា ន្ថែមទៀតថាៈ ទន្ទឹមនឹងការរីកចម្រើនក្នុងវិស័យសេដ្ឋកិច្ច កម្ពុជាតែងតែខិតខំលើក កម្ពស់លទ្ធិប្រជា ធិបតេយ្យ ប្រកបដោយសន្តិភាព យោងលើគោលការណ៍ គោរ ពនីតិរដ្ឋ ដូចបានស្តែងចេញ តាមរយៈការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាបន្តបន្ទាប់កន្លងមក ប្រព្រឹត្តទៅមានលក្ខណៈត្រឹមត្រូវ សេរីយុត្តិធម៌ តម្លាភាព គ្មានការគម្រាមកំហែ ង មានការចូលរួមដោយសេរី យុត្តិធម៌ មានការទទួលស្គាល់ និងអបអរសាទរជាលក្ខណៈអន្តរជាតិ។
កម្ពុជាតែងតែប្រកាន់ខ្ជាប់ នូវគោលការណ៍ជាសកល គោរពសិទ្ធិមនុស្សជាមូលដ្ឋាន រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការទប់ស្កាត់លើសកម្មភាព ល្បិចកិច្ចកល ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការអុជអាលរើសអើង ពូជសាសន៍ ដែលបង្កហឹ ង្សា ការបះបោរ និងបំបែកបំបាក់សាមគ្គីភាពជាតិ ក្រោមផ្លាកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គោលបំណងបម្រើផល ប្រយោជន៍នយោបាយបុគ្គល ឬក្រុមមនុស្សមួយក្តាប់តូច និងបរទេសចង់ផ្លាស់ប្តូជរដ្ឋាភិបាលស្របច្បាប់។
សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ទៀតថាៈកាលពីថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំស្តីពីការរក្សាសន្តិភាព ក្នុងក្រប ខណ្ឌអង្គការ សហប្រជាជាតិ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ប្តេ ជ្ញាគាំទ្រចំពោះ «សកម្មភាពដើម្បីសន្តិភាព» ។ ទី១- ពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ តាមរយៈការហ្វឹកហ្វឺនមុននឹងចល័ត តាមការកែទម្រង់ថ្មីរបស់ អ.ស.ប ផ្តោតសំខាន់លើការការពារ ប្រជាជនស៊ីវិល ការទប់ស្កាត់នឹងអំពើហិង្សា និងការជួញដូរផ្លូវភេទ ឆ្លើយតបទៅនឹងស្ថានការណ៍ដែលមានភាពស្មុកស្មាញ និងបញ្ចៀសហានិភ័យ អាចកើតមានឡើង ជាយ ថាហេតុណាមួយ ។
ទី២-បង្កើនការទំនាក់ទំនងជាមួយបណ្តាប្រទេសបរិច្ចាគកង កម្លាំង ក្នុងតំបន់បេសកកម្ម សម្រេចគោលដៅរួម គឺសន្តិសុខ និងសន្តិភាព ។
ទី៣៖ បន្តបង្កើនការចូលរួម របស់ស្ត្រីឱ្យបាន២០% នៅគ្រប់កិច្ចការរក្សាសន្តិភាព ក្នុងកងនៅទីបញ្ជាការ ពិសេសតួនាទីជានាយទាហានសេនាធិការ និងសង្កេតការណ៍យោធា៕ សុខដុម