ឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធការជួញ ដូរចែកចាយថ្នាំញៀន ក្នុងស្រុកត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ដឹងហើយ ឮហើយ គ្រឿងញៀនជាអំពើខុសច្បាប់ ថ្នាំញៀនបំផ្លាញសុភមង្គល ក្នុងគ្រួសារ បំផ្លាញ​​អនាគតអ្នក នៅពេលថ្នាំទាំងអស់នេះត្រូវបានចរាចរចែកចាយពាសពេញស្រុកភូមិ ទីបំផុតអ្នករងគ្រោះគឺអ្នក និងគ្រួសារអ្នក ។

ជនសង្ស័យម្នាក់ ខណៈសមត្ថកិច្ចស្រាវជ្រាវរកឃើញថា បានពាក់ពន្ធ័ករណីជួញដូរដោយខុសច្បាប់នូវសារធាតុ​ញៀន ទីបំផុតត្រូវបានចាប់ឃាត់ខ្លួនដោយកម្លាំងជំនាញផ្នែកនគរបាលប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ  ។

កិច្ចប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យរូបនេះធ្វើឡើងកាលពីថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២ ០១៩ វេលាម៉ោង៥ល្ងាច នៅចំណុចភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ  ។

សមត្ថកិច្ចឲ្យដឹងថា ក្រោយការឃាត់ខ្លួន ជនសង្ស័យឈ្មោះ កួយ មករា ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ មុខរបរ បើកបររថយន្ត រស់នៅភូមិ-ឃុំ កើត ហេតុខាងលើ   ដកហូតម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន២កញ្ចប់  ។

បច្ចុប្បុន្នជនសង្ស័យ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កសាងសំណុំរឿងត្រៀមបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនិតិវិធីបន្តទៀត ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print