ភ្នំពេញ៖ លោក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំនគរបាលតាមអធិការដ្ឋានខណ្ឌទាំងអស់ ចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍ តម្រូវអោយអ្នកបើកបរពាក់ពួកសុវត្ថិភាព ជាមួយនិងកាយវិការដ៏មានសីលធម៍ និងពន្យល់អោយប្រជាពលរដ្ឋយល់ពីភាពគ្រោះថ្នាក់ មិនគោរពច្បាប់ចរាចរណ៍នេះ។
គ្រប់បណ្តាអធិការខណ្ឌទាំងអស់ បានសហការណ៍ជាមួយការិយាល័យចរាចរណ៍ផ្លូវគោក ចាប់ផ្តេីមដេីម្បីអនុវត្តច្បាប់ចរាចរណ៍លេីករណី:
១. ពាក់មួកសុវត្ថិភាព
២.ត្រួតពិនិត្យសារធាតុញៀន និងជាតិស្រវឹងចំពោះអ្នកបេីកបរ និងព្រូរថយន្តធំ
គ្រោះថ្នាក់ចរាចរណ៍ មិនមាននរណាម្នាក់ដឹងមុនឡេីយ ដូច្នេះដេីម្បីការពារអាយុជីវិតអ្នក និងក្រុមគ្រួសារ សូមពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវគ្រប់ៗគ្នា ទោះបីជាអ្នកធ្វេីដំណេីរជិត ឬឆ្ងាយក្តី៕
...
ដោយ៖ សុខ ខេមរា