ប្រទះឃើញគ្រាប់MK82មួយគ្រាប់ទម្ងន់500ផោននៅស្រុកមុខកំពូល

ចែករំលែក៖

  • រយៈពេលមួយឆ្នាំនគរបាលខេត្តកណ្តាលប្រមូលបានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៦៧៣គ្រាប់

ខេត្តកណ្តាល៖ គ្រាប់MK82មួយគ្រាប់ទម្ងន់៥០០ផោន ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងភូមិអន្លុងស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ប្រទះឃើញកប់នៅក្នុងដីស្រែបង្កឲ្យមានការភ្ញាក់ផ្អើលដឹងដល់សមត្ថកិច្ចនគរបាល និងមន្ត្រីជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា “CMAC” ចុះទៅជីកកកាយយកចេញពីដីស្រែនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីយកទៅកំទេចចោលនៅពេលក្រោយ ។

67059d94-46dc-4e12-bd7b-fbb8ed4c3345

មន្ត្រីជំនាញ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឲ្យដឹងថា គ្រាប់មួយគ្រាប់ដែលប្រជាកសិករប្រទះឃើញនេះ គឺជាប្រភេទគ្រាប់ទម្លាក់ពីលើយន្តហោះ ម៉ាកMK៨២ ផលិតនៅUSA មានទម្ងន់៥០០ផោន ស្មើនឹងទម្ងន់២២៧គីឡូក្រាម ប្រវែង២.២៧ម៉ែត្រ មុខកាត់២៧៣សង់ទីម៉ែត្រ ។ គ្រាប់នេះវានៅសេះសល់តាំងពីសម័យសង្គ្រាមមកម្លេះ រហូតដល់បច្ចុប្បន្ននេះវានៅមានគុណភាពនៅឡើយ (នៅផ្ទុះ)  ។

គួររំលឹកថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលប្រទះឃើញជាបន្តបន្ទាប់ ហើយសមត្ថកិច្ចនគរបាលខេត្តកណ្តាលបានសហការជាមួយមន្ត្រីជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា “CMAC” ​ចុះទៅជីកកកាយយកទៅរក្សាទុក ដើម្បីកំទេចចោលកុំឲ្យគ្រាប់ទាំងនោះបង្កការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ។

យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានឲ្យដឹងថា ចាប់តាំងពីដើមខែមករា ឆ្នាំ២០១៥ រហូតមកដល់ខែធ្នូចុងឆ្នាំ២០១៥ដដែលនេះ សមត្ថកិច្ចនគរបាលខេត្តកណ្តាលសហការជាមួយមន្ត្រីជំនាញ“CMAC” បានធ្វើការប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះបានចំនួនសរុប៦៧៣គ្រាប់ ។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់នៅក្នុងរបាយការណ៍ផងដែរថា គ្រាប់យុទ្ធភ័ណ្ឌដែលប្រមូលបានចំនួនសរុប៦៧៣គ្រាប់នោះរួមមាន គ្រាប់ផ្លោង១០៥មីលីម៉ែត្រចំនួន៤៣គ្រាប់ ,គ្រាប់ត្បាល់៨១មីលីម៉ែត្រចំនួន៤១គ្រាប់ ,គ្រាប់ត្បាល់៦០មីលីម៉ែត្រចំនួន៤៩គ្រាប់ ,គ្រាប់ត្បាល់៨២មីលីម៉ែត្រចំនួន០២គ្រាប់ ,គ្រាប់ត្បាល់៨០មីលីម៉ែត្រចំនួន០១គ្រាប់ ,គ្រាប់M79ចំនួន៨៩គ្រាប់ ,គ្រាប់M76ចំនួន០១គ្រាប់ ,គ្រាប់M67ចំនួន១០គ្រាប់ ,គ្រាប់M75 ចំនួន០១គ្រាប់ ,គ្រាប់MK82ចំនួន០៦គ្រាប់ ,គ្រាប់M117ចំនួន០១គ្រាប់ ,គ្រាប់ទម្លាក់យន្តហោះទម្ងន់២០ផោនចំនួន០៨គ្រាប់ ,គ្រាប់រ៉ុកែតចំនួន០២គ្រាប់ ,គ្រាប់មីនក្លេម័រចំនួន០១គ្រាប់,ក្បាលផ្ទុះចំនួន០១គ្រាប់ ,គ្រាប់DK75ចំនួន០១គ្រាប់ ,គ្រាប់ផ្លោង៨៥មីលីម៉ែត្រចំនួន០២គ្រាប់ ,គ្រាប់ផ្លោង160មីលីម៉ែត្រចំនួន០៧គ្រាប់ ,គ្រាប់ផ្លោង122មីលីម៉ែត្រចំនួន០២គ្រាប់ ,គ្រាប់ផ្លោង152មីលីម៉ែត្រចំនួន០១គ្រាប់ ,គ្រាប់BOMBចំនួន០១គ្រាប់ ,គ្រាប់BOMBIចំនួន១៣៩គ្រាប់ ,គ្រាប់បែកដៃចំនួន១៤គ្រាប់ ,គ្រាប់កាំភ្លើងដៃចំនួន២៤៩គ្រាប់ និងកាកសំណល់UXO-M70ចំនួន០១គ្រាប់ផងដែរ ៕

20151222204233 (2)

20151222193654

20151222204233 (1)

fb0e225e-ab25-4b90-a517-edb7f4abe78b

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print