លោក ខេង សុមេធ គួរជួយពិនិត្យ មើល លោក សូ ចាន់ណារី ខណៈហ៊ានយករថយន្ដកងវិស្វកម្ម(ហ.ស)ធ្វើ អាជីវកម្មដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីលេចចេញនូវសកម្មភាពមិនប្រក្រតីប្រព្រឹត្តដោយបុគ្គល ប្រយោជន៍បុគ្គល ហើយយកគ្រឿងចក្រអង្គភាពរដ្ឋទៅបំពេញតម្រូវការប្រើប្រាស់នោះ មានមជ្ឈដ្ឋានទូទៅជាច្រើនស្នើអោយ លោក ខេង សុមេធ មេត្តាជួយពិនិត្យមើលឡើងវិញផង ជុំវិញរឿងលោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរ:ការពារព្រំដែនគោក ៩១១​ មានអំណាចនិងទឹកលុយ ដែលជារឿយៗតែងតែយករថយន្ដកងវិស្វកម្មសម្តេចហ៊ុន សែន(ហ.ស) ធ្វើអាជីវកម្មដើម្បីប្រយោជន៍ផ្ទាល់ខ្លួនដែលកំពុងតែល្បីល្បាញ ជៈឥទ្ធិលដ៏អាក្រក់ប៉ះពាល់ស្ថាប័នកងកម្លាំងយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែគាត់ សូ ចាន់ណារី នៅរក្សាទម្លាប់នៃវប្បធម៍ (កន្ទេលធំបន្លំដេក)។
កន្លងមករថយន្តដឹកដីទាំងអស់មិនដែលឃើញគ្របអោយបានត្រឹមត្រូវទេដោយទុកអោយធ្លាក់កម្ទេចដីតាមដងផ្លូវពេញក្រុងប៉ោយប៉ែត ដោយមិនខ្វល់ពីផលប៉ះពាល់បរិស្ថាន សុខភាពប្រជាពលរដ្ឋ និងបណ្តាលអោយការខូចខាត ស្រុត ប្រេះ ស្រាំផ្លូវនោះជាដើម ។
តាមប្រភពបានអោយដឹងថា៖ ការដែល លោក សូ ចាន់ណារី ដែលល្បីល្បាញរាប់ឆ្នាំមកហើយរឿងយករថយន្ដរដ្ឋ កងវិស្វកម្ម របស់សម្ដេចតេជោ ហ៊ុន សែន ដឹកអាចម៍ដីយកទៅលក់ពេញទីក្រុងប៉ោយប៉ែតយ៉ាងអនាធិបតេយ្យ បានដោយគ្មាននរណាហ៊ានប៉ះពាល់នោះ ដោយ លោកសូ ចាន់រី យកឈ្មោះកងវិស្វកម្មនិងលោក ខេង សុមេធ ជាខែលខ្នងបង្អែក ។ ទោះបីជាមានព័ត៌មានក្នុងស្រុកចុះផ្សាយពីរឿងអាស្រូវ យ៉ាងណាក៍ដោយ លោក សូ ចាន់រី នៅតែយករថយន្ដកងវិស្វកម្ម របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើជាអាជីវកម្មដឹកអាចម៍ដីលក់យ៉ាងអនាធិបតេយ្យ ពេញក្រុងប៉ោយប៉ែតដដែល ជាក់ស្តែងកាលពីពេលកន្លងទៅថ្មីៗនេះ ជារៀងរាល់ថ្ងៃនេះគេនៅតែឃើញ លោក សូ ចានរីបន្តយករថយន្តកងវិស្វកម្មដឹកដីលក់ ស្ទើរគ្រប់ទីកន្លែង នៅក្នុងក្រុងប៉ោយ ប៉ែតយ៉ាងគគ្រឹក គគ្រេងជាផលប្រយោជន៍ផ្ទាល់ខ្លួន ។
សូមបញ្ជាក់ផងដែរថា លោក សូ ចាន់ណារី​ ក៏ធ្លាប់បានបដិសេធ ច្រាន ចោល តាមបណ្ដាញសារព័ត៌មានដែលបានចុះផ្សាយនោះថាចុះផ្សាយបំផ្លឹសការពិត បង្ខូចកិត្តិយសទៅលើ រូបលោក ហើយលោក សូ ចាន់រីបានបន្តទៀតថា គាត់មិនបានប្រើប្រាស់រថយន្ដកងវិស្វកម្ម សម្ដេចតេជោ ហ៊ុន សែន ដឹកអាចម៍ដីធ្វើអាជីវកម្មតាមតែអំពើចិត្ត ដូចដែលបណ្តាញព័ត៌មានចុះផ្សាយនោះទេ ។ លោក សូ ចាន់ណារី បានបញ្ជាក់ថា លោកមិនដែលពាក់ព័ន្ធទេ ជាមួយកងវិស្វកម្ម​ សម្តេចហ៊ុន សែន សៀមរាប​ ហើយរថយន្តទាំងនោះដឹកដីចាក់តាមបរិវេណសាលារៀន នៅតាមបន្ទាត់ព្រំដែន ហើយអាចម៍ដីដែលយកទៅចាក់ខុសគោលដៅនោះ តៃកុងឡានចាក់លក់១ឡាន២ឡាន គ្រាន់យកលុយផឹកការហ្វេ តែប៉ុណ្ណោះ។ រណ្ដៅដីដែលកាយយកអាចម៍ដីសឹងដល់ក្បាលប្រែតលក់រាប់ឆ្នាំមកហើយនោះបែរជាលោកថា កាយស្រះយកទឹកអោយពលរដ្ឋប្រើប្រាស់ និងបង្ហូរ ទឹកចូលនៅរដូវវស្សាឆ្នាំ ២០១៩ នេះ ផងដែរ ។ ទោះជាយ៉ាងណាការបកស្រាយរបស់លោក សូ ចាន់ណារី គឺអ្នកដឹងទើបដឹងចំណែកឯអ្នកមិនដឹងគឺលោក សូ ចាន់ណារី ត្រូវទាំងអស់ ព្រោះល្បិចខ្លាលាក់ក្រចកគឺអញ្ចឹងហើយ ព្រោះការចាក់អាចម៍ដីនៅតាមបរិវេណសាលារៀនពិតជាមានមែន​ ។ ប្រភពចេញពីមន្ត្រីវរៈលេខ៩១១ ដែលសុំលាក់ឈ្មោះ បានអោយដឹងថា៖ លោក សូ ចាន់ណារី ជាមេបញ្ជាការនគរបាលវរ:ការពារព្រំដែនគោកលេខ៩១១ហើយមានតួនាទីជាជំនួយផ្ទាល់នាយឧត្ដមនីយ៍ ខេង សុមេធ​ ផងដែរទើបលោក សូ ចាន់ណារី មានអំណាចពេញដៃ ហ៊ាន​ប្រើល្បិចកន្ទេលធំបន្លំដេក​ អាចនិយាយបានថា៖ ធ្វើនំអត់ម្សៅ យករថយន្ដរដ្ឋកងវិស្វកម្មសម្តេចតេជោ (ហ.ស) ធ្វើអាជីវកម្មតាមអំពើចិត្ត ។
ប្រភពពីមន្ត្រីដដែលបានបន្តអោយដឹងទៀតថានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នេះគេនៅតែសង្កេត ឃើញមានគ្រឿងចក្រ កងវិស្វកម្មរបស់សម្ដេចតេជោ ហ៊ុន សែន កំពុងដឹកអាចម៍ដី យកទៅចាក់អោយឯកជនមួយកន្លែង រាប់រយឡាន ដែលគេស្គាល់ថា៖ ជាដីភរិយាលោក សៅ ប៊ុនណារ៉េត (ហៅឃាង)ជួលឡានកងវិស្វកម្មអោយចាក់ដីអោយ ។ តាមប្រភពបង្ហើបប្រាប់ថាគ្រោងនិងចាក់ដីនិងយកអាចម៍ដីនៅចំនុច (ង២) របស់លោក ឈូក អាង ទៀត ផង។ សកម្មភាពខាងលើនេះហើយ ដែលត្រូវបានមហាជនសង្ស័យថា៖ អ្នកគ្រប់គ្រងគ្រឿងចក្រកងវិស្វកម្មរបស់សម្ដេចតេជោ ហ៊ុន សែន កំពុងតែឃុបឃិតគ្នាជាមួយនិងលោក សូ ចាន់ណារី ដែលយករថយន្តនិងគ្រឿងចក្រ កងវិស្វកម្ម (ហ.ស) ប្រើប្រាស់ធ្វើជាអាជីវកម្មរបស់ខ្លួន។
ជុំវិញករណីខាងលើនេះ អង្គភាព នគរដ្រេហ្គន មិនអាចធ្វើការទំនាក់ទំនងទៅលោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរ:ការពារព្រំដែនគោក ៩១១​ ដើម្បីបកស្រាយបំភ្លឺបានទេពីរឿងនេះ ដោយគ្មានលេខទូរស័ព្ទ ។ សូមរលឹកផងដែរថាដែនសមត្ថកិច្ច របស់លោក សូ ចាន់រី គ្រប់គ្រងមានច្រករបៀងជាច្រើនចាប់ពីក្បាលស្ពានរហូតដល់ច្រកអូរបីជាន់ ដែលគេសង្ស័យថាមានការជួញដូរមនុស្សរៀងឆ្លងដែនទៅរកសុី ធ្វើការងារខុសច្បាប់នៅទឹកដីថៃ កើតមានជារៀងរាល់ថ្ងៃ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print