បុរស​ម្នាក់ចូល​ទៅក្នុង​មន្ទីរពេទ្យ​ប៉ុន​ប៉ងលួចកា​បូប​លុ​យ ​និងទូរស័ព្ទដៃ​​បុ​គ្គ​លិកពេទ្យត្រូវសន្តិសុខអ្នកយាមតាមទាន់ចាប់បានវាយយ៉ាងដំណំទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ​បុរស​ម្នាក់សង្ស័យបែកថ្នាំបានចូល​ទៅក្នុង​មន្ទីរពេទ្យ(មិត្តភាពខ្មែរសូវៀត) ​ប៉ុន​ប៉ងលួចកា​បូប​លុ​យ​និងទូរស័ព្ទដៃ​​បុ​គ្គ​លិកពេទ្យមិនទាន់បានផងត្រូវសន្តិសុខអ្នកយាមតាមទាន់ចាប់បាន វាយយ៉ាងដំណំទ្រមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍​ទំនប់ទឹក កាលពីវេ​លា​​ម៉ោង៨ និង១០នាទីយប់ ​ថ្ងៃទី២​៣​ ខែធ្នូ ឆ្នាំ២​០​១៥ ​ ក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌចំការមន រាជធានីភ្នំពេញ ​។

image1 (1)

ជនសង្ស័យមានឈ្មោះ​នួន​ រតនា​ ភេទប្រុស អាយុ៣៩ឆ្នាំ​ មុខរបរមិនពិកប្រាកដ​ ស្នាក់សង្កាត់ទួលទំពូង២ ខណ្ឌចំកា​រមន​ រាជធានីភ្នំពេញ ។ ចំណែក​ជនរងគ្រោះ​​មានឈ្មោះ ​ហូវ​ ផៅវ៉ារី​ ភេទស្រីអាយុ​៥០ឆ្នាំ​ ជាគ្រូពេទ្យនៅអគារវះកាត់ ស្នាក់នៅផ្ទះលេខ១Eo សង្កាត់ច្បារអំពៅ១​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។​

បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់អោយដឹងថា​ មុនពេលកើតហេតុជនសង្ស័យខាងលើ បានដើរ​ចូលទៅក្នុងមន្ទីរពេទ្យមិត្តភា​ពខ្មែរ​សូ​​វៀ​ត​​ តាំងពីព្រឹករហូតដល់ម៉ោង៨យប់​ ។ ​ជនសង្ស័យក៏ដើរឡើងទៅជាន់ទី៣ហើយចូលទៅក្នុងបន្ទប់បុគ្គលិកស្រី ដែលយាមប្រចាំ​ការ២៤ម៉ោង នៅក្នុង​​បន្ទប់ទុក​ស​ម្ភា​រៈ​មានកាបូប និងរបស់របរពេទ្យស្តារស្រីៗ ដែលមិនមាន​អ្នកណានៅ​ក្នុងបន្ទប់នោះទេ ។ ទើបជនសង្ស័យ​បានដើរចូល​ទៅ​ក្នុងបន្ទប់នោះ ប្រទះ​ឃើ​ញ​កា​បូប​របស់គ្រូពេទ្យស្រី ហើយកំពុងតែឆែកឆេរកលុយ ធ្វើឲ្យគ្រូពេទ្យស្រីម្នាក់ដែលនៅក្នុងបន្ទប់ទឹកដឹងថា មានគេ​កំពុងតែរុះរើឥវ៉ាននៅក្នុងបន្ទប់នោះ ក៏​​ទូរ​ស័ព្ទហៅសន្តិសុខមន្ទីរពេទ្យ មកជួយអន្តរគមន៍មកចាប់ឃាត់ខ្លួនបានភ្លាមៗតែម្តង ហើយក៏នាំគ្នាព្រួតវាយ​មួយដៃមួយជើងម្នាក់ បែកមុខ​បែកមាត់​ទើប​ប្រគល់​ឲ្យស​មត្ថកិច្ច ។ ​

ក្រោយកើតហេតុជនសង្ស័យមិនទាន់បាន​លួចរបស់របរអ្វីនោះទេ តែជនរងគ្រោះក៏មិនបានដាក់ពាក្យបណ្តឹងទេ ទុកឱ្យ​ប៉ុស្តិ៍រដ្ឋបាលនគរ​បា​ល​​ទំ​ន​ប់​ទឹក​ ដើម្បីអប់រំជនសង្ស័យកុំឱ្យធ្វើដូច្នេះទៀត ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print