វិភាគព័ត៍មានអន្តរជាតិ៖ មួយសប្តាហ៍បាញ់ប្រហារ៤លើក តើពេលណាទឹកដីអាមេរិក ទើប បញ្ចប់អំពើហឹង្សាដោយអាវុធនេះ?

ចែករំលែក៖

អាមេរិកប្រឈមការបាញ់ប្រហារដល់ទៅ​៤លើកក្នុងមួយសប្តាហ៍សម្លាប់មនុស្ស​៣៤នាក់និងជាង​៥០នាក់រងរបួស ហើយការបាញ់ប្រហារនោះមិនមែន ជាភេរវកម្មឡើង គឺពលរដ្ឋអាមេរិកផ្ទាល់ ដោយមានសិទ្ធិកាន់កាំភ្លើងស្របច្បាប់ទៀតផង។​ ដូចករណីបាញ់ប្រហារ នៅ ផ្សារទំនើប ក្នុងតំបន់ El Paso ជាដើម ។ក្រុមសន្តិសុខអាមេរិក បញ្ជាក់ថា ជនដៃដល់​គឺប្រើប្រាស់អាវុធដោយស្រាប់ច្បាប់ បានចុះបញ្ជីប្រើប្រាស់ត្រឹមត្រូវ​។
សារព័ត៌មាន​ CNN ​បានផ្សាយថា ពលរដ្ឋអាមេរិកបានដឹងយ៉ាងច្បាស់ថា ការបាញ់ប្រហារ អាចកើតឡើង គ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់ស្ថានភាព ទៅលើមនុស្សគ្រប់រូប ទាំង ស្ត្រីនិងកុមារគ្មានកំ​ហុស​…។ ពលរដ្ឋអាមេរិក​បានត្រឹមតែ បរិច្ចាគឈាមជួយសង្គ្រោះជងរងគ្រោះតែប៉ុណ្ណោះ និង ដាក់កម្រងផ្កាបួងសួងដល់អ្នកដែលស្លាប់ ទាំងបុរស ស្ត្រីនិងកុមារ ដោយគ្រាប់កំភ្លើង ដោយមិនមានមូលហេតុ ណាមួយឡើយ ។ ទោះបីពលរដ្ឋ បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ប៉ុន្តែ រឿងរ៉ាវបាញ់ប្រហារនៅតែដដែល ។
ទាំងនោះគឺជា លទ្ធផលនៃការ អសមត្ថភាពរបស់រដ្ឋាភិបាលអាមេរិក នៅក្នុងការការពារពលរដ្ឋស្លូតត្រង់ រួចផុតពីការស្លាប់ ដោយគ្មានហេតុផល ។ អំពើហិងក្សាពាក់ព័ន្ធនិង កាំភ្លើង បានបង្កវិ​វាទជាច្រើន​ក្នុងថ្នាក់ដឹកនយោបាយអាមេរិក ។ ប្រធានាធិបតីអាមេរិកដូណាលត្រាំ បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ ប៉ុន្តែ លោកមិនបានលើកឡើងពីការសន្យា ណាមួយ​ក្នុងការគ្រប់គ្រង អាវុធនោះឡើយ។
នៅពេលនេះ ថ្នាក់ដឹកនាំនៅក្នុងគណបក្ស សាធារណរដ្ឋនិងប្រជាធិបតេយ្យ បានទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក ពីករណីបាញ់ប្រហារនៅអាមេរិក​។ កន្លងមក លោកត្រាំបានទម្លាក់កំហុសទៅឲ្យគណបក្សប្រជាធិបតេយ្យ​ ។ចំណែក បក្សប្រជាធិបតេយ្យវិញទម្លាក់កំហុសទៅឲ្យលោកត្រាំ ។
កាលពីថ្ងៃទី​៥ ខែសីហា កន្លងមក ប្រធានការិយាល័យសេតវិមានអាមេរិក​ Mick Mulvaney ​បានការពារប្រធានាធិបតីដូណាលត្រាំ ដោយលោកលើកឡើងថា ការបាញ់ប្រហារមិនមែនទើបតែកើតឡើង ក្រោមការដឹកនាំរបស់លោកត្រាំនោះឡើយ គឺកើតឡើងតាំងពីយូណាស់មកហើយ ។លោក Mick Mulvaney បន្តទៀតថា ការបាញ់ប្រហារ ក្លាយទៅជាជំងឺមហារីកទៅហើយ ដែលពលរដ្ឋអាមេរិក ទាំងមូលត្រូវប្រឈមមុខ ។

ការបាញ់ប្រហារនៅអាមេរិកគិតចាប់តាំងពីឆ្នាំ​២០១៣មកទល់ពេលនេះ មាន​ការបាញ់ប្រហារដល់ ១៨០០​លើក ។ ការបាញ់ប្រហារនៅអាមេរិក កើតឡើងសឹងតែរៀងរាល់ថ្ងៃ ឆ្នាំ​២០១៨ មិនទាន់មានរបាយការណ៍ផ្លូវការ ប៉ុន្តែក្នុងរយពេល ២៦៣ថ្ងៃដើមឆ្នាំ​២០១៨មានការបាញ់ប្រហារដល់ទៅ​២៦២លើក​ ។ ឆ្នាំ​២០១៧មានការបាញ់ប្រហារ​​៣៤៦ករណី​និងឆ្នាំ​២០១៦មាន ​៣៨២ករណី​ ។ តាមតួលេខខាង ចាប់តាំងពីឆ្នាំ​២០១៥មក គឺមានការបាញ់ប្រហារជារៀងរាល់ថ្ងៃ​។
ប៉ុន្តែការបាញ់ប្រហារទាំងនោះមិនបណ្តាលមានអ្នកស្លាប់ច្រើនឡើង ដោយរងរបួសនិងស្លាប់ម្នាក់ពីរនាក់តែប៉ុណ្នោះ ។ ចំណែកការបាញ់ប្រហារដែលសម្លាប់មនុស្សច្រើនបំផុត​ ដែលមានអ្នកស្លាប់ចាប់ពី​២០នាក់ឡើង នាពេលកន្លងមក មាន ៖
បាញ់ប្រាហារនៅ ទីក្រុង​ Las Vegas ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៧៖
ជនដៃដល់ស្ថិតនៅលើជាន់ទី​៣២នៃសណ្ឋាគារ​ បានបាញ់រៈទៅលើហ្វូងមនុស្ស​ ដែលកំពុងតែចូលរួម នៅក្នុងពិធីប្រគុំតន្ត្រីកណ្តាលវាល ក្បែរសណ្ឋាគានោះ​សម្លាប់មនុស្ស​៥៨នាក់ និង ៥៦៤នាក់រងរបួស​ ។ជនល្មើសឈ្មោះ​ Stephen Paddock បានធ្វើអត្តឃាតពេល ប៉ូលិសចូលទៅដល់ ។ ការបាញ់ប្រហារនោះក្លាយជាសោកនាដកម្មទ្រង់ទ្រាយធំបំផុតរបស់អាមេរិក នៃប្រទេសបិតាប្រជាធិបតេយ្យ។
បាញ់ប្រហារនៅ​ទីក្រុង​ Orlando ថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០១៦៖
ខ្មាន់កាំភ្លើង​បានបាញ់រ៉ះនៅខាងក្រៅក្លឹប​ Pulse ដែលជាក្លឹបសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា សម្លាប់មនុស្ស​៤៩នាក់ មុនពេល​ប៉ូលិសបាញ់សម្លាប់ជនល្មើស។
បាញ់ប្រហារនៅទីក្រុង​ Virginia Texh ​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ​២០០៧ ៖
ខ្មាន់កាំភ្លើងបានបាញ់សម្លាប់មនុស្ស​៣២នាក់ នៅសាលាមហាវិទ្យាល័យ​ Virginia Tech ​។ជនដៃដល់ បានចូលទៅតាមថ្នាក់រៀនបាញ់សម្លាប់​សិស្សនិងលោកគ្រូអ្នកគ្រូ ក្នុងថ្នាក់ បាញ់ប្រហារនៅសាលារៀន​ Sandy Hook ​ថ្ងៃទី​១៤ ខែធ្នូ​ឆ្នាំ​២០១២៖
បុរសម្នាក់បានបាញ់សម្លាប់ម្តាយរបស់ខ្លួនឯង ហើយទៅបាញ់សម្លាប់កុមារ​២០នាក់ និងមនុស្សធំ១០នាក់ នៅក្នុងសាលាបឋមសិក្សា Sandy Hook ​ក្នុងទីក្រុង Newtown ​រដ្ឋ Connecticut ។
ក្រៅពីនេះនៅមានការបាញ់ប្រហារសម្លាប់មនុស្សជាច្រើនទៀតមានដូចជា បាញ់ប្រហារនៅ​Sutherland Springs, 5/11/2017 សម្លាប់មនុស្ស ២៦នាក់។ បាញ់ប្រហារនៅ Killeen, 16/10/1991 សម្លាប់មនុស្ស​២៣នាក់​របួស​២៧នាក់ ។បាញ់ប្រហារនៅ San Ysidro:18/7/1984 សម្លាប់មនុស្ស ២១នាក់​ របួស​១៩នាក់ ។និងចុងក្រោយគេគឺបាញ់ប្រហារនៅEl Paso: 3/8/2019 សម្លាប់មនុស្ស២០នាក់ របួស​២៦នាក់ ​…។
ក្រៅពីនេះនៅមានការបាញ់ប្រហារសម្លាប់មនុស្ស ក្រោម​២០នាក់ជាច្រើនករណី ហើយបើការបាញ់សម្លាប់មនុស្ស ម្នាក់ ពីនាក់ ឬ​៣នាក់ អាចនិយាយបានថាកើតឡើងសឹងតែរៀងរាល់ថ្ងៃ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print