ហុងកុងប្រឈមវិបត្តិទ្រង់ទ្រាយធំ មិនធ្លាប់មានចាប់តាំងពីឆ្នាំ​១៩៩៧មក

ចែករំលែក៖

ហុងកុងប្រឈមនឹងវិបត្តិទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពី​អង់គ្លេសសងកោះនេះទៅឲ្យចិននៅឆ្នាំ​១៩៩៧​ ។លោក​​Zhang Xiaoming ​មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកតាមដានរាល់សកម្មភាពរបស់កោះហុងកុងបានបញ្ជាក់ថា ។ 

បាតុកម្មកើតឡើងនៅកោះហុងកុងរយៈពេលជាង ១០សប្តាហ៍កន្លងមកហើយ​នៅតែមិនទាន់មានសញ្ញាថយចុះនៅឡើយទេ ។ ទាំងនោះហើយអាចឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បញ្ជូនកម្លាំងទាហាន ចូលទៅកាន់កោះ ហុងកុងរក្សាសណ្តាប់ធ្នាប់ ។

នៅពេលនេះ ចិនបានចេញព្រមានខ្លាំងៗ​ទៅកាន់​បាតុករ​ហុងកុងដោយនិយាយថា ការដែលពួកគេកំពុង​តែ​ប៉ុនប៉ង់នោះគឺជាការប៉ុនប៉ង​លេងជាមួយភ្លើង ហើយពួកគេនឹងទទួលរងនូវការរលាកតែប៉ុណ្ណោះ ។ នេះ​បើតាមការផ្សាយរបស់ប្រភពប៊ីស៊ីស៊ី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ។ 

អ្នកនាំពាក្យមួយរូប​​របស់ការិយាល័យនយោបាយជាន់ខ្ពស់ចិន​ ប្រចាំនៅហុងកុង បានថ្លែងប្រាប់ក្រុមបាតុ​ករ​​ថា មិនត្រូវមើលស្រាល​ចំពោះ​ចំណាត់ការរឹងមាំរបស់​រដ្ឋាភិបាលមជ្ឈិមឡើយ ។ 

អ្នកនាំពាក្យរូបនោះបានថ្លែងថា កម្លាំងប្រឆាំងចិន ជាអ្នកនៅពីក្រោយឆាក ជាមេគំនិត បង្កអំពើហិង្សា​នៅក្នុងទីក្រុងហុងកុងនេះ ។ 

បាតុកម្ម ​បានកើតឡើង​នៅក្នុងទីក្រុងហុងកុង អូសបន្លាយ​មកដល់ពេលនេះ មានរយៈពេល​៩សប្តាហ៍កន្លងមកហើយ ។ កាលពីថ្ងៃទី៥ ខែសីហា មេដឹកនាំហុងកុង លោកស្រី Carrie Lam បានព្រមានថា ទីក្រុងនេះ ​បាននិងកំពុងស្ថិតនៅក្នុងស្ថានការណ៍​មួយប្រកបដោយគ្រោះថ្នាក់ ។ លោកស្រី​បានថ្លែងថា ក្រុមសកម្មជនទាំងនោះ​បានប្រើប្រាស់​ច្បាប់បត្យាប័ន​ជាលេស ដើម្បីសម្រេចគោលបំណងពិតប្រាកដរបស់ពួកគេ ។ 

បាតុកម្មដំបូងគេរបស់ក្រុមបាតុករ គឺប្រឆាំងច្បាប់ស្តីអំពីបត្យាប័ន​ ។ មកទល់ពេលនេះ​ គ្មានសញ្ញាថមថយ​របស់ក្រុមបាតុករ ពីការចេញបាតុកម្មនោះឡើយ បើទោះបី​អូសបន្លាយពេលជិត​២ខែ​ទៅហើយក្តី ។ បាតុកម្ម​កាលពីថ្ងៃទី៥ ខែសីហា បណ្តាលឲ្យ​រាំងស្ទះ​ប្រព័ន្ធចរាចរណ៍ដឹកជញ្ជូន​នៅក្នុងទីក្រុង រហូតបង្កឲ្យលុបចោលជើងហើរជាង​២០០ជើង​ទៀតផង ។ 

បាតុករ​នាំគ្នាចេញដង្ហែក្បួននៅតាមសង្កាត់នានា​ ក្នុងទីក្រុងហុងកុង ដោយប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក​ទៅលើក្រុមបាតុករ​ទាំងនោះ​ដែលបាតុកម្មរហូតដល់ពេលយប់ជ្រៅ ដុតឲ្យឆេះ និងដណ្តើមគ្រប់គ្រងស្ថានីយប៉ុស្តិ៍ប៉ូលិស ។ ប្រភពពីប៉ូលិសហុងកុងបញ្ជាក់ថា មនុស្សដែលបានចាប់ខ្លួន​​​មានសរុប​៤២០នាក់, បាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើមនុស្ស​១ពាន់នាក់ និងការបាញ់គ្រាប់កៅស៊ូ​ផងដែរ ។ 

រហូតមកដល់ពេលនេះ កម្លាំងទាហានចិន​បានបន្តនៅស្ងាត់ស្ងៀម ឆ្ងាយពីជម្លោះមួយ​នេះ ។ ប៉ុន្តែការិយាល័យ​នយោបាយជាន់ខ្ពស់របស់ចិន​នៅហុងកុង​បានថ្កោលទោស​ក្រុមបាតុករ ហៅពួកបាតុករថា បានបង្កឲ្យមានឧប្បត្តិហេតុដ៏រន្ធត់​កើតឡើង ប៉ះពាល់ខ្លាំងក្លាដល់នីតិរដ្ឋ ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print