មានមន្តស្នេហ៍មែន បុរសម្នាក់មានប្រពន្ធនិងកូនទៅហើយ នៅមាននារី២នាក់លង់ចិត្ត ឈានដល់វាយតប់គ្នាដណ្តើមគាត់ជាគូកំណាន់ ផ្អើលដល់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ដោយសារឥទ្ធិពលស្នេហាចូលខ្លួន នារី២នាក់ឈានដល់ប្រើហិង្សាវាយតប់គ្នាដណ្តេីមបុរសម្នាក់ធ្វើជាស្នេហ៍ឆក់កណ្តៀត ផ្អេីលនគរបាលចុះអន្តរាគមន៍ ទោះជាដឹងថា បុរសនោះមានប្រពន្ធថែមទាំងកូនរួចទៅហើយក្តី។
ហេតុការណ៍នេះបង្កអោយភ្ញាក់ផ្អេីលបន្ទាប់ពីនារី២នាក់សុទ្ធតែជាស្រីស្នេហ៍របស់បុរសកំហូចម្នាក់ទាំងខ្លួនមានប្រពន្ធកូនរួចទៅហេីយ ក៏នាងបានបណ្តេីមគ្នារហូតប្រេីហិង្សាវាយបែកកញ្ចក់បន្ទប់ជួល ត្រូវបាននគរបាលហៅទៅសួរនាំកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់ផ្ទះជួល ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

តាមសម្តីពលរដ្ឋស្នាក់នៅក្បែរខាង បានឲ្យដឹងថា៖ បុរសម្ចាស់បន្ទប់ខាងលើ មកជួលស្នាក់នៅម្នាក់ឯងប្រមាណ៣ខែមកហើយ ហើយនៅព្រឹកថ្ងៃកើតហេតុ គ្រាដែលម្ចាស់បន្ទប់មិននៅ ក៏មាននារីម្នាក់ រូបរាងធាត់ ចូលមកគ្រាន់តែប្រាប់ថា ត្រូវជាប្អូនម្ចាស់បន្ទប់ ហើយមានកូនសោចាក់ចូលទៅសង្ងំក្នុងបន្ទប់បាត់ទៅ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មាននារីវ័យក្មេងម្នាក់ រូបរាងស្គម សម្លេងបាន មកអះអាងថាត្រូវជាប្រពន្ធម្ចាស់បន្ទប់ មកដល់ឃើញ នារីម្នាក់នៅខាងក្នុង ផ្ទុះកំហឹងស្រែកឡូឡាឡាំប៉ា ឈ្លោះសម្តី ម្នាក់នៅក្នុងម្នាក់នៅក្រៅ ទាញទាំងបង្អូចកញ្ចក់ធ្លាក់បែកខ្ទេច ផ្អើលផ្ទះជួល សមត្ថកិច្ចចុះទៅអន្តរាគមន៍ ហៅនាំអ្នកទាំង៣ ទៅនិយាយសម្របសម្រួលគ្នា ។

តាមបុរសម្នាក់ជាតួរអង្គ ក្នុងល្បែងស្នេហា បានរៀបថា គាត់មានប្រពន្ធមានទាំងកូន៣នាក់ គឺប្រុស១នាក់ ស្រី២នាក់ ក្នុងបន្ទុកគ្រួសារ មានលំនៅក្នុងខណ្ឌសែនសុខ តែគាត់មកជួលបន្ទប់ខាងលើ ស្នាក់នៅដើម្បីធ្វើការងារ ។ បុរសខាងលើបាននិយាយយ៉ាងច្បាស់ហើយថា ក្រៅពីភរិយាស្របច្បាប់ គាត់មានស្នេហា ជាមួយនារី២នាក់ផ្សេងទៀត តែលោកមិនបានបញ្ជាក់ពីពេលវេលាដែលបង្កើតស្នេហ៍ទេ ហើយមុនកើតហេតុ គាត់បានចាក់សោបន្ទប់ និងរវល់តែចេញទៅធ្វើការងារ មិនដឹងថា នាងទី១ គាត់ចូលទៅក្នុងបន្ទប់ពីពេលណានោះទេ រហូតដល់វេលាម៉ោងខាងលើ សមត្ថកិច្ចទូរស័ព្ទប្រាប់ មានមនុស្សស្រី២នាក់ ម្នាក់នៅក្នុងបន្ទប់ ម្នាក់នៅខាងក្រៅ ឈ្លោះប្រកែកគ្នា ឈានដល់ប្រើកម្លាំងបាយ នារីខាងក្រៅ វាយ ទាញធ្លាក់បែកកញ្ចក់បង្អួច ផ្អើលផ្ទះជួល សមត្ថកិច្ចចុះទៅអន្តរាគមន៍ គាត់នាំនាក់ទាំង៣ទៅសាកសួរ ។
ចំណែកនារី២នាក់ក្នុងរឿងខាងលើ ម្នាក់រត់គេចឡើងលើផ្ទះជួលបាត់ ម្នាក់ទាញបានមួកសុវត្តិភាពពាក់ជិត សង្ស័យខ្លាចកាមេរ៉ាក៏មិនដឹង និងដាក់បម្រាម ហាមថតឲ្យជាប់រូបគេ ក៏ប៉ុន្តែអ្វីដែលអ្នកសាព័ត៌មានថតនោះ ថតតែប៉ូលិសចុះទៅអន្តរាគមន៍ ដល់ទៅជាប់រូប ដោយទាំងនារីវ័យក្មេង សម្លេងឆ្នាស់ ដែលដាក់បម្រាមនោះដែរ៕
ក្រោយពីសម្របសម្រួលគ្នានៅប៉ុស្តិ៍ប៉ូលិស ដំណោះស្រាយគ្មានអ្វីពិបាកនោះទេ បុរសខាងលើបានបញ្ជាក់ផងដែរ ផ្តើមចេញពីស្នេហាត្រីកោណ មានភាគីម្ខាងមិនសុខចិត្តអ្វីមួយទើបស្នេហ៍មិនចុះសម្រុងគ្នា ហើយគាត់ជាអ្នកទទួលខុសត្រូវ ចំពោះការខូចខាតបង្អូចផ្ទះជួល រងចាំគាត់ហៅជាងមកកាត់ដាក់ថ្មីឡើងវិញ ដើម្បីបញ្ចប់រឿង ៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print