ចូរប្រុងប្រយ័ត្នផង.. កំពុងកាត់ដែក បែកផ្លែរណាខ្ទាតត្រូវបំពង់ក មុតស្លាប់មួយរំពេចនៅក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ជាជាងផ្សារដែក បានស្លាប់ភ្លាមៗឈាមបាញ់ស្រោចពេញខ្លួន បន្ទាប់ពីបំណែកផ្លែរណាបានបែកខ្ទាតត្រូវចំបំពង់ ក ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅក្នុងស្ថិតនៅក្នុងការដ្ឋាណសំណង់មួយកន្លែងក្នុង ភូមិត្រពាំងចឹក្សាសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានអោដឹងថា ជនរងគ្រោះមានឈ្មោះ ស្រី គីម ភេទប្រុសអាយុ ២៨ឆ្នាំមុខរបរជាងផ្សារកាត់ដែក មានទីលំនៅភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រភពពីកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបានកាត់ដែកផ្សារ នៅក្នុងការដ្ឋានសំណង់នេះ ជាសំណង់សម្រាប់ធ្វើផ្សាររាត្រី ។ ពេលដែលកំពុងកាត់ដែក មានឮសម្លេងផាំង ពេលដែលមើលជនរងគ្រោះ ក៍ស្រាប់តែឃើញប្រកាច់ និង ឈាមស្រោចពេញខ្លួនបាត់ទៅហើយ ពេលចូលទៅជិតទើបដឹងថា ជនរងគ្រោះ ត្រូវបំណែកផ្លែរណាបានបែកខ្ទាតត្រូវនឹងបំពង់ ក បណ្តាលអោយមុត និងដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង ។ ក្រោយពេលកើតហេតុ បានសុំអន្តរាគមន៍ពីសមត្ថកិច្ច និង ធ្វើកោសល្យវិច្ច័យលើសាកសព ។ ក្រោយពិនិត្យរួចសមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាដំបូងថា ជនរងគ្រោះពិតជាស្លាប់ដោយមុតនឹងបំណែកផ្លែរណាខ្ទាតត្រូវពិតប្រាកដ​ និង បានប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតែម្តង៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print