ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីនគរបាលខេត្តត្បូងឃ្មុំ ប្រកាសជូនរង្វាន់ចំនួន៥០០ដុល្លារ អំពីអត្តសញ្ញាណលាក់ខ្លួនជនត្រូវចោទឈ្មោះវុទ្ធី សំអូន ហៅ ប៊ូម និង ឈ្មោះ ឃាត វិចិត្រ កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលនេះកម្លាំងជំនាញចុះអនុវត្តដីកាចាប់ខ្លួនបានម្នាក់ហើយ ។
ជនដែលត្រូវចាប់ខ្លួនបានតាមដីកាឈ្មោះឃាត វិចិត្រ ភេទ ប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិចង្វា ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ពីបទៈ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិស្រែសៀម ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។
នគរបាលជំនាញខេត្តត្បូងឃ្មុំអោយដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងមានការយកចិត្តទុកដាក់ខ្ពស់របស់លោកឧត្តមសេនីយ៍ ប្រាក់ ប៊ុនណុន ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ទេីបកម្លាំងមានលទ្ធភាពស្រាវជ្រាវស្វែងរក ទីកន្លែងលាក់ខ្លួនរហូតចាប់ខ្លួនបានតែម្តង ។
មន្ត្រីនគរបាលអោយដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៤ ដោយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ឹម ម៉េង នាយការិយាល័យ បានចុះអនុវត្តដីការលេខ ៤៣៦ ដ.ន.ច ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ចេញដោយលោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ឃាត វិចិត្រ ភេទ ប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិចង្វា ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ពីបទៈ លួចមាន ស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិស្រែសៀម ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។
លោក ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបានបញ្ជាក់ថា ជនសង្ស័យឈ្មោះឃាត វិចិត្រ នេះធ្លាប់ចូលរួមធ្វើសកម្មប្លន់ជាច្រើនលើក នៅភ្នំពេញ៣លើក ,កណ្តោល១លើក និងព្រៃវែង ៦លើក ,កំពង់ចាម១លើក និងខេត្តត្បូងឃ្មុំចំនួន៤លើក ។ លោកថា នេះគ្រាន់តែចម្លើយសារភាពរបស់វាប៉ុណ្ណោះ ។
លោក ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបានបញ្ជាក់ថា ជនសង្ស័យឈ្មោះឃាត វិចិត្រ នេះធ្លាប់ចូលរួមធ្វើសកម្មប្លន់ជាច្រើនលើក នៅភ្នំពេញ៣លើក ,កណ្តោល១លើក និងព្រៃវែង ៦លើក ,កំពង់ចាម១លើក និងខេត្តត្បូងឃ្មុំចំនួន៤លើក ។ លោកថា នេះគ្រាន់តែចម្លើយសារភាពរបស់វាប៉ុណ្ណោះ ។
ដោយឡែកចំពោះជនត្រូវចោទឈ្មោះ វុទ្ធី សំអូន ហៅ ប៊ូម ភេទ ប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្នល់ កែង ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ កម្លាំងសមត្ថកិច្ចបន្តស្រាវជ្រាវតាមចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ។
បច្ចុប្បន្នមុខសញ្ញាខាងលើ ជំនាញកំពុងបំពេញនីតិវិធី ដើម្បីប្រគល់ជូនកម្លាំងជំនាញរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីបន្ត ៕ ដោយ ៖ វណ្ណៈ