ដេីរទាក់ឆ្កែពេលយប់ត្រូវនគរបាលឃាត់ខ្លួនម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់ជាមុខសញ្ញាដេីរទាក់សត្វឆ្កែរបស់ប្រជាពលរដ្ឋពេលយប់ត្រូវបាននគរបាលល្បាតប្រទះឃេីញឃាត់បានម្នាក់ចំណែកម្នាក់ទៀតគេចខ្លួនបាត់។
ការឃាត់ខ្លួនជនសង្ស័យខាងលេីបានធ្វេីឡេីងកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ចំណុចមុខពេទ្យឯករាជ្យ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទី១ឈ្មោះ រិន ឌីណា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ (ឃាត់ខ្លួន)
ទី២ មិនស្គាល់។
សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលឃាត់ខ្លួនកម្លាំងនគរបាលប៉ុស្តិ៍បានធ្វេីការល្បាតក្នុងមូលដ្ឋានខណះមកដល់ចំណុចកេីតហេតុក៏ប្រទះឃេីញជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហា ស៊ីរូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GB-2241​ ដោយឃេីញសង្ស័យក៏ហៅឈប់សុំការឆែកឆេភ្លាមនោះអ្នកអង្គុយខាងក្រោយបានលោតចុះរត់គេចខ្លួនបាត់ទេីបឃាត់ម្នាក់រកឃេីញសំភារះសម្រាប់ទាក់សត្វឆ្កែ​ ១ដែកថ្នាំងអំពៅប្រវែងប្រហែល៣តឹក ចំនួន១។
បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំចាត់ការតាមនីតិវិធី៕សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print